កីឡា

ខ្សែប្រយុទ្ធ Sadio Mane ឆ្លើយសំណួរដ៏ភ្ញាក់ផ្អើលមួយដែលសួរទាក់ទងរវាងគាត់និង Salah

BY
Khmernote Media
August 24, 2018

ខ្សែប្រយុទ្ធ Sadio Mane បានឆ្លើយសំណួរដ៏ភ្ញាក់ផ្អើលមួយនៅពេលដែលអ្នកសារពត៌មានសួរសំណួររវាងគាត់និងខ្សែប្រយុទ្ធ Mo Salah តើគាត់គិតថាអ្នកណាលឿនជាង។

នៅក្នុងរដូវកាលថ្មី 2018/2019 នេះត្រឹមតែរយៈពេល 2 ប្រកួតតែប៉ុណ្ណោះខ្សែប្រយុទ្ធ Sadio Mane បានសុតបញ្ចូលទីឲ្យក្លឹបហង្សក្រហម Liverpool បានចំនួន 3 គ្រាប់ហើយ ខណៈដែលម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន Mo Salah ទើបតែសុតបញ្ចូលទីបាន 1 គ្រាប់តែប៉ុណ្ណោះ។ ទោះបីជា Mane កំពុងសុតបញ្ចូលទីនាំមុខ Salah ក៏ដោយ ក៏រូបគេនៅតែមានកង្វល់រឿងល្បឿនរវាងរូបគេផ្ទាល់និង Salah ទោះបីជាដឹងថា Salah លឿនជាងគាត់ក៏ដោយ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សែប្រយុទ្ធ Sadio Mane បាននិយាយថា៖ ខ្ញុំគាត់ថា Salah មានល្បឿនលឿនជាងខ្ញុំ ហើយគាត់ថែមទាំងរហ័សទៀតផង រវាងខ្ញុំនិង Salah មិនទាន់បានសាករត់ប្រណាំងគ្នានៅឡើយទេប៉ុន្ដែខ្ញុំដឹងថា Salah លឿនជាងខ្ញុំ៕

បុត្រ

ប្រភព៖ 90min

Share This Post: