ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់កើតជម្ងឺមហារីកភ្នែកក្លាយជាបែបនេះ តែនៅមិនអស់សង្ឃឹមថែមទាំងអាចពោលនូវពាក្យចាក់ដោតចិត្តដល់ថ្នាក់នេះទៀត

    BY Khmernote Media February 26, 2018
    បុរសម្នាក់កើតជម្ងឺមហារីកភ្នែកក្លាយជាបែបនេះ តែនៅមិនអស់សង្ឃឹមថែមទាំងអាចពោលនូវពាក្យចាក់ដោតចិត្តដល់ថ្នាក់នេះទៀត

    ប្រទេសថៃ ៖ ថ្មីនេះរឿងរ៉ាវរបស់បុរសរងនូវជម្ងឺមហារីកភ្នែកម្នាក់មួយកំពុងតែត្រូវបានគេចាប់អារម្មណ៍ និង ចែករំលែកពេញបណ្តាញសង្គមពិភពលោក។ មិត្តភក្តិ និង ក្រុមគ្រួសាររបស់គេបានធ្វើការលើកទឹកចិត្ត និងជួយគេឆ្លងកាត់នូវជម្ងឺមហារីកដ៏កាចសា​ហាវ​នេះ និងយករឿងរបស់គេចែករំលែកក្នុងបណ្តាញសង្គមទៀត។ ប្រភពបានចែករំលែករូបភាពស្រស់សង្ហារបស់បុរសម្នាក់មុនទទួល​រង​នូវជម្ងឺមហារីកភ្នែកនេះ។

    អ្វីដែលគួរអោយសរសើរនោះគឺគេមិនព្រមចុះចាញ់ជាមួយចម្ងឺកាចសាហាវនេះនោះទេ គេនិយាយថា “រូបរាងស្រស់សង្ហាមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ខ្ញុំគ្រាន់តែចង់បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះវាជារឿងល្អមួយទៅហើយ”។ ពាក្យសម្តីរបស់គាត់ធ្វើអោយចាក់ដោតដល់ចិត្តអ្នកប្រើប្រាស់បណ្តាញសង្គម ការដែលគាត់មានចិត្តមាំមុតក្នុងការប្រយុទ្ធប្រឆាំងបែបនេះក៏ព្រោះតែទទួលបានការលើកទឹកចិត្តពីមនុស្សជាច្រើនផងដែរ៕




    ប្រភព ៖ sabeydesiam

    Share This Post:
    MPO4D jitutoto mpo4d Mpoplay