អ្នកគាំទ្រក្លឹប Roma ម្នាក់ត្រូវជាប់ពន្ធនាគារពីរឆ្នាំកន្លះដោយសារតែអំពើហិង្សា
- August 25, 2018
បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវជាប់គុកពីរឆ្នាំកន្លះដោយសារតែអំពើហិង្សារបស់គាត់មុនពេលការប្រកួតក្របខ័ណ្ឌ Champions League ដែលបានធ្វើឱ្យអ្នកគាំទ្រ Liverpool មានរបួស។

ហេតុការនេះបានកើតឡើងមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និងក្រុម AS Roma នៅ Anfield នៅថ្ងៃទី 24 ខែមេសា។ Daniele Sciusco វ័យ 29 ឆ្នាំមិនបានទទួលខុសត្រូវចំពោះការវាយប្រហារនោះទេដែលធ្វើឲ Sean Cox អាយុ 53 ឆ្នាំមកពីប្រទេសអៀរឡង់មានរបួសក្បាលធ្ងន់ធ្ងរ។
លោកចៅក្រម Judge Brown បាននិយាយថា “សកម្មភាពរបស់ក្រុមអ៊ីតាលីបានធ្វើឱ្យមានការរំខានយ៉ាងខ្លាំង”។ ក្រុមអ្នកគាំទ្រអ៊ីតាលីដែលមានអាវុធក្នុងដៃដូចជាខ្សែក្រវាត់និងច្រវាក់ហើយបានគំរាមកំហែងនិងធ្វើបាបអ្នកគាំទ្រហង្សក្រហម Liverpool”។
ប្រភព៖ BBC
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






