ប្រទេសចិនកំពុងប្រឈមនឹងការផ្ទុះឡើងនូវករណីជំងឺកូវីដ១៩ថ្មីៗជាច្រើន ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងការបំប្លែងខ្លួនមកពីប្រទេសឥណ្ឌា
- BY
- autoadmin
- May 31, 2021
អាជ្ញាធរសុខាភិបាលនៅក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន កំពុងបន្ថែមការប្រុងប្រយ័ត្នខ្ពស់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីៗរាប់សិបករណី ដែលភាគច្រើនមានពាក់ព័ន្ធនឹងជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា។ អាជ្ញាធរបាននិយាយថា ទីក្រុងដែលមានករណីជំងឺ COVID-19 ដំបូងកាលខែធ្នូឆ្នាំមុនមួយនេះ បានបញ្ជាក់ពីករណីថ្មីជាច្រើនចាប់តាំងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយអ្នកផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន ក៏បានធ្វើតេស្តវិជ្ជមានជាមួយជំងឺនេះផងដែរ។

អាជ្ញាធរបានព្យាយាមឆ្លើយតបនឹងការផ្ទុះឡើងនេះជាមួយនឹងការធ្វើតេស្ត PCR ជាបន្ទាន់ លើប្រជាជនប្រមាណ ២.២ លាននាក់ ដែលរស់នៅក្នុងទីក្រុង ខណៈមានករណីចំនួន ៤៦ រួចមកហើយ ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរគ្រោងនឹងពង្រីកការធ្វើតេស្តតាមតំបន់ផ្សេងទៀត និងបានបិទជាបណ្តោះអាសន្ននូវអនុវិទ្យាល័យ និងវិទ្យាល័យជាច្រើន។ មធ្យោបាយដឹកជញ្ជូនមួយចំនួនត្រូវបានផ្អាក ហើយចាប់ផ្តើមពីល្ងាចថ្ងៃច័ន្ទនេះតទៅ អ្នកដែលចាកចេញពីទីក្រុងនឹងត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានក្នុងរយៈពេលបីថ្ងៃមុនការធ្វើដំណើរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






