វៀតណាមចង់ទិញបច្ចេកវិទ្យាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចង់សាងសង់រោងចក្រផលិតមួយ ដើម្បីគាំទ្រដល់កម្មវិធី COVAX
- BY
- autoadmin
- June 1, 2021
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នេះបាននិយាយថា ខ្លួនកំពុងស្វែងរកទិញបច្ចេកវិទ្យាវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយចង់សាងសង់រោងចក្រមួយ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធី COVAX ខណៈប្រទេសនេះក៏បានព្យាយាមចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ កន្លងមកអង្គការសុខភាពពិភពលោក ផ្តួចផ្ដើមគំនិតនៃកម្មវិធី COVAX ដើម្បីឱ្យប្រទេសក្រីក្រអាចមានលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែទោះជាយ៉ាងណាវានៅតែមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសវៀតណាមនឹងសាងសង់រោងចក្រនេះ ហើយក៏ចង់ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះវានឹងអាចផ្គត់ផ្គង់វ៉ាក់សាំងទៅឱ្យកម្មវិធី COVAX សម្រាប់ចែកជូនដល់ប្រទេសដទៃទៀតក៏ដូចជាប្រទេសវៀតណាមផ្ទាល់»។ កាលពីថ្ងៃច័ន្ទនេះ ខ្លួនក៏បានជំរុញឱ្យមានការទិញវ៉ាក់សាំងឯកជនផងដែរ ព្រោះប្រទេសនេះចង់ធានាការផ្គត់ផ្គង់ និងដោះស្រាយការផ្ទុះឡើងនូវករណីថ្មីៗនារយៈពេលចុងក្រោយនេះ។ រហូតមកដល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងចំនួន ២.៩ លានដូស ក្នុងនោះមានចំនួន ២.៦ លានដូស តាមរយៈ COVAX ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






