ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះ Power bank នៅលើយន្តហោះ អ្នកដំណើរនាំគ្នាភ័យបះសក់គ្រប់គ្នា

    BY Khmernote Media February 26, 2018
    ផ្ទុះ Power bank នៅលើយន្តហោះ អ្នកដំណើរនាំគ្នាភ័យបះសក់គ្រប់គ្នា

    ប្រទេសចិន ៖ មនុស្សសព្វថ្ងៃប្រហែលជាមិនអាចរស់បាននោះទេប្រសិនបើមិនមានថ្មទូរស័ព្ទ បែបនេះហើយទើបមនុស្សចូលចិត្តដាក់ថ្ម​សាកដែលអាចយកតាមខ្លួន​​​បានមកជាមួយគ្រប់ទីកន្លែង។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលការផ្ទុះ​និងឆាប​ឆេះនូវថ្មសាកចល័ត (power bank) មួយនៅលើកាប៊ីនដាក់ឥវ៉ាន់ខាងលើកន្លែងអង្គុយអ្នកដំណើរ ធ្វើអោយយន្តហោះត្រូវពន្យាពេលហោះហើរ៣​ម៉ោង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈនេះ ធ្វើអោយជើងហោះហើរ CZ3539 របស់ក្រុមហ៊ុន China Southern Airlines ត្រូវបានពន្យាពេលហោះហើរជាង៣ម៉ោង។

    តាមរបាយការណ៍របស់ក្រុមហ៊ុន China Southern Airlines បានអោយដឹងថាកាបូបដាក់ឥវ៉ាន់របស់អ្នកដំណើរដែលបានដាក់លើកាប៊ីនបានចេញផ្សែង និងឆាបឆេះឡើងខណៈពេលដែលកំពុងដំណើការហោះហើរ។ អគ្គីភ័យនេះត្រូវបានពន្លត់ដោយភ្នាក់ងាពន្លត់អគ្គីភ័យ និងសន្តិសុខប្រចាំនៅទីនោះ មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ក្រោយការស៊ើបអង្កេតបានបញ្ជាក់ថាអគ្គីភ័យនេះបានកើតឡើងដោយសារតែការផ្ទុះនូវថ្មសាកចល័ត (power bank) របស់អ្នកដំណើរម្នាក់។ ម្ចាស់កាបូបដែលមានផ្ទូកនូវថ្មសាកចល័ត (power bank) នេះក៏កំពុងសហការណ៍ជាមួយប៉ូលិសផងដែរ។ តាមរយៈវីដេអូដែលថតបានពេលកើតហេតុបានបង្ហាញពីសកម្មភាព អ្នកដំណើរដទៃទៀតព្យាយាមយកទឹកសុទ្ធ និងទឹកក្រូចដើម្បីចាក់ពន្លត់វា៕


    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay