ចក្រភពអង់គ្លេសបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើក្មេងអាយុចាប់ពី ១២ – ១៥ឆ្នាំ
- BY
- autoadmin
- June 5, 2021
ទីភ្នាក់ងារផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពនៃចក្រភពអង់គ្លេស (MHRA) បានអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងស្ថានភាពបន្ទាន់ ចំពោះកុមារដែលមានអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ ដោយបាននិយាយថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាពលើក្រុមអាយុនេះ ហើយអត្ថប្រយោជន៍របស់វ៉ាក់សាំងមានច្រើនជាងហានិភ័យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

MHRA បាននិយាយថា ខ្លួនបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើវ៉ាក់សាំងនេះ ហើយគណៈកម្មាធិការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស នឹងត្រូវសម្រេចចិត្តថា តើកុមារគួរទទួលបានវ៉ាក់សាំង ឬអត់។ ជម្រាបផងដែរថា ជាទូទៅវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់មនុស្ស ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយនៅសហរដ្ឋអាមេរិកដែលជាប្រទេសដើមរបស់វ៉ាក់សាំងនេះ ក៏ទើបតែសម្រេចឱ្យមានការប្រើប្រាស់លើមនុស្សវ័យក្មេងចាប់ពី ១២ឆ្នាំ ឡើងទៅផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






