កីឡា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចជុសជួលនិងរចនាបទបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក

BY
Khmernote Media
August 28, 2018

យោងតាមគេហទំព័រហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្ហោះមុនបន្ដិចបានឲ្យដឹងថា៖ សហព័ន្ធបាល់ទាត់កម្ពុជាកំពុងតែជុសជួលនិងរចនាបទបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់សម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅឯពហុកីឡាដ្ឋានជាតិអូឡាំពីក។

ការរចនាបទបន្ទប់ផ្លាស់ប្ដូរផ្លាស់ប្ដូរសំលៀកបំពាក់ថ្មីនេះដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup ខាងមុខនេះ ខណៈក្រុមជម្រើសជាតិកម្ពុជានឹងមានភារៈកិច្ចត្រូវប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។ ការរចនាបទនេះគឺដើម្បីធ្វើឲ្យបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់របស់ពហុកីឡាដ្ឋានជាតិអូឡាំពិកកាន់តែមានភាពស្រស់ស្អាតជាងមុននិងទំនើបជាងមុនតាមស្ដង់ដាប្រទេសនានាដែលមានវិស័យបាល់ទាត់រីកចម្រើនខ្លាំង។

បុត្រ

ប្រភពអត្ថបទនិងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: