បិសាចក្រហម Manchester United កំពុងមានការចាប់ផ្ដើមដ៏អាក្រក់បំផុតក្នុងរយៈពេល 26 ឆ្នាំចុងក្រោយនេះ
- August 28, 2018
ក្លឹបបិសាចក្រហម Manchester United ត្រូវក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur លត់យ៉ាងចាស់ដៃកាលពីរាត្រីម្សិលមិញនៅឯទឹកដី Old Trafford ធ្វើឲ្យក្លឹបបិសាចក្រហម Manchester United មានការចាប់ផ្ដើមរដូវកាលដ៏អាក្រក់ក្នុងរយៈពេល 26 ឆ្នាំចុងក្រោយនេះ។

គិតមកត្រឹមការប្រកួតពានរង្វាន់លីគកំពូល Premier League សប្ដាហ៍នេះក្លឹបបិសាចក្រហម Manchester United ទើបតែឈ្នះ 1 ប្រកួតតែប៉ុណ្ណោះមាន 3 ពិន្ទុក្នុងដៃ ខណៈដែល 2 ប្រកួតចុងក្រោយរបស់ Manchester United គឺត្រូវទទួលរងបរាជ័យទាំងអស់។ ការចាញ់របស់ក្លឹបបិសាចក្រហម Manchester United ក្រោមខ្វីជើងរបស់ Spur កាលពីម្សិលមិញនៅក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផល 0-3 នេះគឺធ្វើឲ្យក្លឹបបិសាចក្រហម Manchester United ធ្លាក់ឈរក្នុងចំណាត់ថ្នាក់លេខ 13។
ការចាញ់នេះគឺធ្វើឲ្យក្លឹបបិសាចក្រហម Manchester United គឺមានការចាប់ផ្ដើមរដូវកាលថ្មីដ៏អាក្រក់បំផុតក្នុងរយៈពេល 26 ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីលោក Sir Alex Ferguson ចូលកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United។ ពេលនេះលោក Jose Mourinho ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Man Utd នោះកំពុងរងការស្ដីបន្ទោសចំពោះការដឹកនាំរបស់គាត់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

បុត្រ
- Share This Post:






