បាត់បង់ជីវិតចំនួន ៣០នាក់ និងរងរបួសរាប់សិបនាក់ ក្រោយពេលរថភ្លើង២គ្រឿងបុកគ្នាពេញទំហឹងនៅឯប្រទេសប្រទេសប៉ាគីស្ថាន
- BY
- autoadmin
- June 7, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រថភ្លើង ២គ្រឿង របស់ក្រុមហ៊ុន Millat Express និង Sir Syed Express បានបុកគ្នានៅខេត្ត Sindh ភាគអាគ្នេយ៍របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃនេះផ្ទាល់ ដែលធ្វើឱ្យមនុស្ស ៣០នាក់ បានស្លាប់ ហើយរាប់សិបនាក់ទៀតបានរងរបួស។ ឥឡូវនេះក្រុមអ្នកជួយសង្គ្រោះ និងអ្នកភូមិបានធ្វើការរួមគ្នា ដើម្បីយកសាកសពចេញពីបំណែកបាក់បែករបស់រថភ្លើង ខណៈមនុស្សពី ១៥ ទៅ ២០ នាក់ នៅតែជាប់នៅក្នុងរថភ្លើងនៅឡើយទេ។

រថភ្លើងរបស់ Millat Express បានចេញដំណើរចេញពីក្រុង Karachi ហើយរថភ្លើងរបស់ Sir Syed Express បានចេញដំណើរពីក្រុង Rawalpindi ហើខណៈមានមនុស្សជាងមួយពាន់នាក់បានជិះលើរថភ្លើងនៅពេលពួកគេបានជួបគ្រោះថ្នាក់នោះ។ ដោយសារតែកន្លែងកើតហេតុនៅឆ្ងាយពីទីប្រជុំជនពេក ធ្វើឱ្យការសង្គ្រោះមិនបានរលូននោះទេ បើទោះបីជាហេតុការណ៍បានកើតឡើងរយៈពេល ៤ ម៉ោងហើយក៏ដោយ។
ពេលនេះឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង របស់យោធាកំពុងហោះហើរពីក្រុង Multan សម្រាប់ការជម្លៀស និងវិធានការសង្គ្រោះបន្ទាន់ ហើយគេមិនទាន់ដឹងថាតើអ្វីដែលបណ្តាលឱ្យរថភ្លើងទាំង ២ បុកគ្នានោះទេ ខណៈក្រុមមន្រ្តីក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតលើគ្រោះថ្នាក់នេះផងដែរ។ គ្រោះថ្នាក់រថភ្លើងនៅប្រទេសប៉ាគីស្ថានគឺតែងតែមានជាញឹកញាប់ ហើយពេលខ្លះវាបណ្ដាលមកពីរថភ្លើងដែលគ្មានមនុស្សបើកបរ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






