សហគមន៍ជនជាតិចិននៅសាំងហ្គាពួរក្តៅស្លឹកត្រចៀក បន្ទាប់ពីវីដេអូមួួយជេប្រមាថនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គម
បរទេស ៖ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសារធារណៈតែងតែមានការប៉ះទង្គិចគ្នាតិចតូចជៀសមិនផុត យ៉ាងនេះហើយការយល់អាស្រ័យមានសារៈសំខាន់ណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងដែលកំពុងកក្រើកមួយ ដែលបុរសជនជាតិសាំងហ្គាពួរម្នាក់ បានជេរប្រមាថបុរសជនជាតិចិនដែលគាត់អះអាងថាបានលួចកៅអីអង្គុយរបស់គាត់ក្នុងរថភ្លើងក្រោមដី។ តាមរយៈវីដេអូដែលគេថតបានពេលកើតហេតុក្នុងរថភ្លើងក្រោមដីនេះបានអោយដឹងថា មាននៅសល់កៅអីទំនេរច្រើនណាស់។

តែបុរសជនជាតិសាំងហ្គាពួររូបនេះនៅតែបន្តទាមទារ មើលងាយ និងជេប្រមាថអត់ឈប់ទៅលើបុរសចំណាស់ជនជាតិចិនដែលគាត់យល់ថាបានលួចកៅអីគាត់នោះ។ គាត់បានបង្ហើរប្រយោគមួយទៅកាន់បុរសចំណាស់ជនជាតិចិន “ខ្ញុំជាអភិជន អ្នកឯងជាអន់ថយ ពពួកថ្នាក់ទាប ខ្ញុំមានឋានៈខ្ពស់ អ្នកឯងគ្រាន់តែដូចជាឆ្កែមួយក្បាល”។ បុរសពាក់អាវពណ៌ខៀវម្នាក់ព្យាយាមធ្វើអន្តរាគមន៍ជួយសម្របសម្រួលដែរ តែមិនបានសម្រេចនោះទេ ជនជាតិសាំងហ្គាពួររូបនេះនៅតែប្រាប់អោយគេលុតជង្គង់សុំទោស និងហៅគេសំរាម។ ពេលវីដេអូនេះចេញផ្សាយលើបណ្តាញសង្គម សហគមន៍ចិននៅក្នុងប្រទេសសាំងហ្គាពួមានការខឹងសម្បារយ៉ាងខ្លាំងលើអាកប្បកិរិយារបស់បុរសជនជាតិសាំងហ្គាពួនេះ។ ពួកគេថែមទាំងមានពាក្យមានសម្តីថា “តើពួកអភិជនគេជិះរថភ្លើងក្រោមដី?”៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ thecoverage