Vardy មានសង្ឃឹមតិចតូចតែប៉ុណ្ណោះក្នុងការជាប់ឈ្មោះលេងឲ្យអង់គ្លេស ខណៈដែលលោក Southgate ចង់ប្រើកីឡាករវ័យក្មេងច្រើនជាង
- August 29, 2018
ខ្សែប្រយុទ្ធ Jamie Vardy មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសទេ ប៉ុន្ដែខ្សែប្រយុទ្ធរបស់ក្លឹប Leicester City រូបនេះមានសង្ឃឹមតិចតូចតែប៉ុណ្ណោះដែលត្រូវលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស។

ខ្សែប្រយុទ្ធ Jamie Vardy ទោះបីជាមានអាយុរៀងច្រើនបន្ដិចមែន ប៉ុន្ដែ Vardy នៅតែមិនទាន់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសឡើយដោយរូបគេសង្ឃឹមថាអង់គ្លេសនៅតែត្រូវការរូបគេនៅក្នុងការប្រកួតផ្សេងៗ។ គិតមកដល់ពេលនេះខ្សែប្រយុទ្ធ Jamie Vardy បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបានចំនួន 26 ប្រកួតនិងសុតបញ្ចូលទីឲ្យអង់គ្លេសបានចំនួន 7 គ្រាប់ ខណៈដែល Vardy បង្ហាញខ្លួនដំបូងឲ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ 2015 មកម្លេះ។
ខ្សែប្រយុទ្ធ Jamie Vardy ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅចូលប្រកួតពានរង្វាន់ធំៗដូចជា Euro 2016 និង World Cup 2018 ជាច្រើន។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន Vardy បាននិយាយថា៖ ពេលនេះខ្ញុំមិនមានវ័យក្មេងទៀតទេ ដូចដែលអ្នកមើលឃើញថាលោក Southgate ភាគច្រើនគឺគាត់ប្រើយុវជនក្មេងៗលេងច្រើនជាង ព្រោះវាមានផលប្រយោជន៍ច្រើនសម្រាប់ក្រុម ជាពិសេសដូចកាល World Cup នៅរុស្សីអញ្ចឹងពួកយើងធ្វើបានចំណាត់ថ្នាក់លេខ 4។ ដូចនេះហើយទើបខ្ញុំនិយាយថាលោក Southgate ចូលចិត្តប្រើកីឡាករវ័យក្មេងលេងច្រើន ព្រោះពួកគេមានសមត្ថភាពខ្ពស់ដើម្បីជួយក្រុម។ ទោះបីជាពេលនេះខ្ញុំមិនទាន់ចូលនិវត្តន៍ក៏ដោយ ប៉ុន្ដែខ្ញុំនៅតែសង្ឃឹមថាលោក Southgate នៅតែបន្ដជ្រើសរើសខ្ញុំចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស។

បុត្រ
ប្រភព៖ Goal
- Share This Post:






