កីឡា

Alcacer ផ្ទេរចេញពី Barcelona ទៅកាន់ Dortmund ជោគជ័យហើយក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 1 ឆ្នាំ

BY
Khmernote Media
August 29, 2018

ខ្សែប្រយុទ្ធ Paco Alcacer បានផ្ទេរចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹប Borrusia Dortmund ជាផ្លូវការហើយតាំងពីម្សិលមិញក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 1 ឆ្នាំ។

នៅក្នុងកុងត្រាខ្ចីជើងរបស់ក្លឹប Borrusia Dortmund លើខ្សែប្រយុទ្ធ Paco Alcacer ពីក្លឹបអ្នកមានបុណ្យ Barcelona នេះក្លឹបយក្សអាឡឺម៉ង់មួយនេះអាចមានសិទ្ធទុកផ្ដាច់កុងត្រា Alcacer ពីក្លឹប Barcelona នៅពេលដែលកុងត្រាខ្ចីបញ្ចប់។ Dortmund យល់ព្រមបង់ប្រាក់ឲ្យ Barcelona ចំនួន 2លានអឺរ៉ូ ក្នុងការខ្ចី Paco Alcacer ក្នុងរយៈពេល 1 ឆ្នាំ។ ពេលនេះខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានជាប់ការពិនិត្យជាមួយនឹងក្លឹប Borrusia Dortmund ហើយរង់ចាំតែថ្ងៃចូលហ្វឹកហាត់ជាមួយនឹងក្លឹបថ្មីរបស់គេតែប៉ុណ្ណោះ។ តម្លៃខ្លួនដែល Barcelona ដាក់លក់ Alcacer ប្រសិនបើ Dortmund ចង់បាននៅក្នុងរដូវកាលក្រោយគឺ 28លានអឺរ៉ូ ហើយ Dortmund នឹងមានសិទ្ធទិញភ្លាមៗនៅក្នុងពេលដែលកុងត្រាខ្ចីជើងរបស់ Alcacer បញ្ចប់។

បុត្រ

ប្រភព៖ 90min

Share This Post: