ទ្រូម៉ាន់នី បង្កើតកម្មវិធីសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន១៥០គ្រួសារ នៅខេត្តព្រៃវែង …
ដូចដឹងស្រាប់ហើយថា ខណៈនេះមានបងប្អូនប្រជាពលរដ្ឋខែ្មរនៅតាមបណ្តាខេត្តផ្សេងៗនៃដងទន្លេបាននឹងកំពុងប្រឈមយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលបានយាយីដល់ការរស់នៅរបស់ពួកគាត់ឱ្យជួបប្រទះនឹងភាពភ័យខ្លាច បាត់បង់ទីជម្រកនិងមិនមានអាហារសម្រាប់បរិភោគជាដើម ព្រោះតែកត្តាទាំងនេះហើយ ទើបក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំក្នុងការជួយដល់អ្នក ដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនន់ជាបន្តបន្ទាប់។
នាពេលព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែសីហាឆ្នាំ២០១៨នេះ ក្រុមការងារ ទ្រូម៉ាន់នី និងសប្បុរសជនផ្សេងទៀតពីក្រុមហ៊ុន CP និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌ ដោយការចែកគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួយបញ្ហារងគ្រោះ ដោយសារទឹកជំនន់ចំនួន១៥០គ្រួសារ ស្ថិតក្នុងខេត្តព្រៃវែង។
តាមប្រសាសន៍របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានលើកឡើងថា លោក និងក្រុមការងារព្រមទាំងទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ីភី ទាំងអស់ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះធម្មជាតិនេះដែលបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋរហូតដល់ ១៥០គ្រួសារ នៃខេត្តព្រៃវែងនេះ បានរងគ្រោះដោយសារទឹកជំនន់។
តាមការឱ្យដឹងពីក្រុមការងារ ទ្រូម៉ាន់នី បានបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះបានធ្វើឡើងនៅសាលាស្រុកពាមរ នៃខេត្តព្រៃវែង ដោយក្នុងនោះដែរ ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះទឹកជំនន់ទាំងអស់បានទទួលនូវការឧបត្ថម្ភជូនដូចជា អង្គរ មី ត្រីខ ទឹកសុទ្ធ ពងមាន់និងថ្នាំពេទ្យជាដើម ដើម្បីឱ្យពួកគាត់អាចដោះស្រាយបញ្ហាក្រពះបានមួយរយៈផងដែរ។
ហើយអ្វីដែលប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នបំផុតក្នុងអំឡុងពេលជួបបញ្ហាគ្រោះទឹកជំនន់នេះគឺបញ្ហាសុខភាព ដែលចាំបាច់ត្រូវតែទទួលទានស្អាតជានិច្ចមានទាំងម្ហូបអាហារ ទឹក ពិសេសត្រូវទទួលទានទឹកដាំពុះជាចាំបាច់ ដើម្បីថែរក្សាសុខភាពឱ្យបានល្អកុំឱ្យមានជំងឺ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ដោយកន្លងមកក្រុមការងារទាំងអស់បានចូលរួមចំណែកជួយដល់អ្នក ដែលជួបបញ្ហាខ្វះខាតក្នុងការរស់នៅផ្សេងៗទៀតជាច្រើន។ កម្មវិធីសប្បុរសធម៌នេះ ប្រព្រឹត្តឡើងក៏ព្រោះតែក្រុមហ៊ុន ទ្រូម៉ាន់នី ចង់ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបបញ្ហាខ្វះខាតក្នុងការរស់នៅដើម្បីអាចជួយសម្រួលដល់កត្តាជីវភាពរបស់ពួកគាត់បានបន្តដំណើរជីវិតទៅមុខកាន់តែប្រសើរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទ្រូម៉ាន់នី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលពួកគាត់កំពុងតែជួបបញ្ហាគ្រោះទឹកជំនន់ ឱ្យមានក្តីសង្ឃឹមនិងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាក្នុងនាមខែ្មរជួយខ្មែរ ដែលបញ្ជាក់ពីសកម្មភាពមនុស្សធម៌ ដើម្បីជាកំលាំងចិត្តក្នុងការរស់នៅទៅថ្ងៃមុខប្រកបដោយសុភមង្គល៕ ទ្រូម៉ាន់នី ដាក់ស្រួល ដកស្រួល!





