កីឡាករបាល់ទាត់វ័យក្មេងកម្ពុជា នឹងទទួលបានបទពិសោធន៍លេងបាល់ថ្មីៗទៀតពីការបង្វឹកលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី MILO Camp
- August 30, 2018
រាជធានីភ្នំពេញ – ខែសីហា ថ្ងៃទី២៩ ឆ្នាំ២០១៨ ៖ កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជាដែលមានទេពកោសល្យពីររូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp រយៈពេលបួនថ្ងៃ ដែលនឹងទទួលបានការបណ្តុះបណ្តាលដោយគ្រូបង្វឹកមកពីប្រទេសថៃ និងមកពីក្លឹប FC Barcelona ជាក្លឹបបាល់ទាត់មួយ ដែលការប្តេជ្ញាចិត្តរបស់ក្លឹបនេះដើម្បីចូលរួមអភិវឌ្ឍយុវជន តាមរយៈវិស័យកីឡា។ ផ្តើមចេញពីការបង្កើតភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ គឺជាឱកាសថ្មី និងវិសេសវិសាលមួយទៀតសម្រាប់កីឡាករវ័យក្មេងចំនួន 52 នាក់ ដើម្បីមានឱកាសបានរៀនសូត្រពីគ្រូបង្វឹកក្លឹប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅឯកម្មវិធីបោះជំរំ MILO Camp ដែលការបោះជំរំនេះនឹងត្រូវធ្វើឡើងនៅក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ប្រទេសថៃ។
ដោយមានការគាំទ្រពី ម៉ៃឡូ អត្តពលិកកម្ពុជាទាំងពីររូបនេះ នឹងធ្វើដំណើរទៅប្រទេសថៃជាមួយតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និងកីឡា និងសហពន្ឋកីឡាបាល់ទាត់កម្ពុជា។ ម៉ៃឡូ គឺជាស្ថាប័នដ៏សកម្មមួយក្នុងការលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា ហើយតែងតែបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងសម្លៀកបំពាក់កីឡា គ្រឿងបរិក្ខារកីឡា និងសម្ភារសិក្សាជាច្រើន ទៀត។

ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលបានឃើញអត្តពលិកកម្ពុជា ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង។ លោកបាននិយាយថា “បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា និងត្រូវបានជ្រើសរើសជាប្រភេទកីឡាម្យ៉ាងសម្រាប់បង្រៀនក្មេងៗនូវ បំនិនជីវិតសំខាន់ៗជាច្រើន។ យើងមានបំណងលើកទឹកចិត្តគ្រប់ការអភិវឌ្ឍន៍ទាំងអស់នៅក្នុង វិស័យនេះ ហើយក៏ចង់ឃើញកីឡាករកម្ពុជាត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេក្រោមការបង្ហាត់បង្រៀនកម្រិតខ្ពស់បំផុតបែបនេះផងដែរ។ យើងសង្ឃឹមថាតាមរយៈការចូលរួមគាំទ្រអត្តពលិកវ័យក្មេងទាំងនេះ ដោយសារតែជំនាញ និងអត្តចរិករបស់ពួកគេបានផងនោះ នឹងធ្វើឲ្យពួកគេទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្តទៀត នេះក៏ដោយសារការគាំទ្ររបស់ ម៉ៃឡូ ផងដែរ សូមអរគុណ ម៉ៃឡូ “។


កម្មវិធីហ្វឹកហាត់នេះ អាចកើតមានឡើងក៏ដោយសារភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ដែលបានបង្កើតឡើងដើម្បីជំរុញ និងលើកទឹកចិត្តកុមារនៅទូទាំងពិភពលោកទាំងអស់ឱ្យចូលរួមលេងកីឡាឲ្យបានច្រើន និងដើម្បីជួយលើកតម្កើង និងឱ្យតម្លៃដល់ក្លឹប FC Barcelona ចំពោះការខិតខំប្រឹងប្រែង ការគោរព ការធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងមហិច្ឆិតា ដែលផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមប្រឈមទៅនឹងបញ្ហា ហើយរៀនពីរបៀបដោះស្រាយបញ្ហាទាំងអស់នោះនៅក្នុងជីវិតរបស់ពួកគេ។


កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសនិងបណ្តុះបណ្តាលដល់កុមាររាប់ពាន់នាក់ដែលមកពីបណ្តាប្រទេសនាៗនៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតយ៉ាងសម្រិតសម្រាំងបំផុតដោយ ម៉ៃឡូ ដើម្បីជួយសម្រួចនូវរបៀបនៃការលេងកីឡាសម្រាប់កុមារភាព ដែលវាជំរុញកុមារឱ្យកាន់តែមានភាពរឹងមាំផ្នែករាងកាយ និងមានភាពរហ័សរហួនតាមរយៈការផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើនពីឱកាសដ៏ពិសេសនេះ ដើម្បីរីករាយទទួលយកការហ្វឹកហ្វឺនកម្រិតពិភពលោកដ៏ស្រួចស្រាល់មួយនេះ។

លោក Mang Kunno នាយកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Nestlé ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ម៉ៃឡូ បាននឹងកំពុងគាំទ្រចំពោះសុខភាព និងជាអាហារូបត្ថម្ភរបស់កុមារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧មកម្ល៉េះ ហើយតាមរយៈភាពជាដៃគូជាមួយក្លឹប FC Barcelona នេះ គឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅនេះ។ ការជំរុញ ការលើកទឹកចិត្ត និងការគាំទ្រកុមារកម្ពុជាឱ្យទទួលបានភាពរីកចម្រើនតាមរយៈវិស័យកីឡា បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការជួយប្រជាជនឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភកាន់តែប្រសើរ សុខភាពកាន់តែល្អ និងសេចក្តីសុខសាន្ត”។
កីឡាករវ័យក្មេងទាំងពីររូបនេះ ដែលមានអាយុ ១០ឆ្នាំ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមក្មេងៗដែលមានទេពកោសល្យទាត់បាល់ល្អបំផុតក្នុងប្រទេសកម្ពុជា។ មានការសង្ឃឹមទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពួកគេក្នុងការអភិវឌ្ឍជំនាញឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយពួកគេអាចចែករំលែកនូវចំណេះដឹង ជំនាញដែលទទួលបាននេះទៅដល់មិត្តភក្តិ និងមិត្តរួមក្រុមក្រោយពេលដែលពួកគេត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
សម្រាប់កម្មវិធីបោះជំរំ MILO Camp នេះ ពួកគេនឹងចូលរួមជាមួយក្រុមកីឡាករវ័យក្មេងចំនួន ៥២ នាក់ ទៀត ដែលសុទ្ធសឹងតែជាកីឡាករឆ្នើមៗ ដែលត្រូវបានចម្រាញ់មកពីការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ។ ក្នុងកម្មវិធី «ស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្លឹប Barcelona»ឬ The Road to Barcelona កីឡាករចំនួន ៨នាក់ក្នុងចំណោមកីឡាករ ៥២ នាក់ក្នុងជំរំ MILO Camp ដែលមានអាយុចន្លោះពី ៧-១២ ឆ្នាំ នឹងត្រូវបានជ្រើសរើស ដើម្បីមានឱកាសធ្វើដំណើរទៅកាន់ Barcelona នាខែតុលា ខាងមុខនេះ សម្រាប់វគ្គហ្វឹកហាត់ដែលធ្វើឡើងដោយគ្រូបង្វឹកលំដាប់កំពូលៗរបស់ក្លឹបមួយនេះ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើមឆ្នាំនេះ លោក Xavier Closas ដែលជាប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បានបញ្ជាក់ឲ្យដឹងថា “នៅក្លឹបបាល់ទាត់ Barcelona យើងជឿថា កុមារនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការរៀនសូត្រពីតម្លៃនៃកីឡា រួមមាន៖ កិច្ចខិតខំប្រឹងប្រែង ការគោរពខ្លួនឯង ការគោរពដល់ដៃគូប្រកួតប្រជែង និងការគោរពវិន័យការងារ ឬការប្រកួត ការចេះធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងការជឿជាក់ក្នុងការសម្រេចឲ្យបានបាននូវមហិច្ឆតារបស់ពួកគេ។ យើងពិតជាសប្បាយរីករាយណាស់ក្នុងការនាំយកគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈពីក្លឹប FC Barcelona ដើម្បីផ្តល់នូវបទពិសោធបង្វឹកថ្នាក់ពិភពលោកនៅជំរំ ម៉ៃឡូសម្រាប់កីឡាករវ័យក្មេងទាំង ៥២ នាក់ ហើយបន្ទាប់ទៀតយើងក៏សូមស្វាគមន៍កីឡាករវ័យក្មេងចំនួន៨នាក់ ដែលនឹងត្រូវជ្រើសរើស ដើម្បីបន្តអភិវឌ្ឍជំនាញបាល់ទាត់របស់ពួកគេរយៈពេល២ថ្ងៃទៀតនៅ Barca Academy រួមជាមួយយុវជនដែលត្រូវបានជ្រើសរើសពីគម្រោង ម៉ៃឡូ នៅតាមបណ្តាប្រទេសដទៃទៀត។ យើងមានទំនុកចិត្តថា នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ពួកគេ ហើយនឹងជំរុញពួកគេឱ្យមានការរីកចម្រើនបន្ថែមទៀតជាមួយវិស័យកីឡា»។
ក្រុមអត្តពលិក និងតំណាងក្រសួង បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែសីហា ដើម្បីទៅចូលរួមកម្មវិធីបើកជាផ្លូវការនៅខេត្ត Chonburi ចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា តទៅ។ ការហ្វឹកហាត់ផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ដោយមានគ្រូបង្វឹកមកពីប្រទេសថៃ រួមជាមួយនឹងគ្រូបង្វឹកនាំមុខគេមកពីក្លឹប FC Barcelona៕
អំពីក្រុមហ៊ុន
ម៉ៃឡូ- ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្រ្តាលីក្នុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការ អាហារូបត្ថម្ភ និងថាមពលដល់រាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាមពលដែលមានទំនាក់ទំនងជាមួយនឹងវិស័យកីឡា និងសុខភាពល្អ។
ជារៀងរាល់ឆ្នាំ មានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក និងកម្មវិធី MILO in2CRICKET ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ហើយត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីអភិវឌ្ឍន៍កីឡាគ្រីឃីតដំបូងគេរបស់អូស្ត្រាលី ដោយផ្តល់ជូនកុមារអាយុពី ៥ឆ្នាំ ទៅ ១០ឆ្នាំ នូវឱកាសដើម្បីរៀនជំនាញកីឡា cricket បង្កើតមិត្តភក្តិថ្មីៗ អភិវឌ្ឍជំនាញធ្វើការងារជាក្រុម និងមានភាពសប្បាយរីករាយជាមួយគ្នា។
NESTLÉ -Nestlé ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន១៩១ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣២៨,០០០នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និងចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសកលដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះគោឆៅណេសត្លេសពញាខ្លាឃុំ្មBEAR BRAND ឬ MINERÉ ជាដើម។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្រ្តសម្រាប់អាហាររូបត្ថម្ភ សុខភាព និងសេចក្តីសុខសាន្ត។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ឆ្នាំមុនមកម្ល៉េះ។
ក្លឹបបាល់ទាត់ BARCELONA – Futbol Club Barcelona ដែលត្រូវបានគេស្គាល់ផងដែរថា ក្លឹប Barcelonaនិង Barca គឺជាក្លឹបបាល់ទាត់អាជីពមួយដែលមានមូលដ្ឋាននៅ Barcelona Catalonia ប្រទេសអេស្ប៉ាញ។ក្លឹបនេះ ជាក្លឹបមួយដែលទទួលបានជោគជ័យ មានប្រជាប្រិយភាពខ្លាំងបំផុត និងមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក និងបច្ចុប្បន្ន ជាម្ចាស់ជើងឯកលីគ Spanish La Liga league champion និងឈរនៅលំដាប់ទី៤ នៅក្នុងក្របខ័ណ្ឌ UEFA Champions League។
- Share This Post:






