Liverpool រំពឹងទុកថាកីឡាករពីររូបរបស់ពួកគេអាចនឹងចាកចេញពីក្លឹបមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ
- August 30, 2018
ក្លឹបហង្សក្រហម Liverpool កំពុងមានក្ដីបារម្ភបន្ទាប់ពីក្លឹបយក្សអង់គ្លេសមួយនេះរំពឹងទុកថាខ្សែប្រយុទ្ធ Divock Origi និងខ្សែបម្រើ Lazar Markovic អាចនឹងចាកចេញពីក្លឹបនៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

ខ្សែប្រយុទ្ធ Divock Origi កំពុងត្រូវបានក្លឹបយក្សទួរគី Basiktas ចាប់អារម្មណ៍ហើយក្លឹបមួយនេះអាចនឹងផ្ទេរខ្សែប្រយុទ្ធរូបនេះចេញពីក្លឹបហង្សក្រហម Liverpool នៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះប៉ុន្ដែការផ្ទេរ Origi ចេញពីក្លឹបហង្សក្រហម Liverpool អាចស្ថិតនៅក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបហង្សក្រហម Liverpool។
ចំណែកឯខ្សែបម្រើ Lazar Markovic វិញក៏មានពាក្យចចាមអារ៉ាមថារូបគេចាកចេញពីក្លឹបហង្សក្រហម Liverpool ដូចគ្នាបន្ទាប់ពីកំពូលក្លឹបយក្សរបស់ប៊ែលហ្ស៊ិកគឺក្លឹប Standard Liege និងក្លឹប Anderlecht សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការផ្ទេរខ្សែបម្រើរូបនេះ។ ក្លឹបទាំងពីរគ្រោងនឹងដណ្ដើមគ្នាប្រជែងយក Markovic ពីក្លឹបហង្សក្រហម Liverpool ក្នុងលក្ខខ័ណ្ឌខ្ចីជើងមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។

បុត្រ
ប្រភព៖ Goal
- Share This Post:






