កីឡា

ពានរង្វាន់កីឡាករឆ្នើមកាលពីម្សិលមិញ Real Madrid ប្រមូលយកអស់គ្មានសល់

BY
Khmernote Media
August 31, 2018

នៅក្នុងការចាប់ឆ្នោតវគ្គចែកពូលការប្រកួតពានរង្វាន់ UEFA Champion League កាលពីរាត្រីម្សិលមិញក៏ដូចជាថ្ងៃប្រកាសឈ្មោះស្វែងរកកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបនោះ កំពូលកីឡាកររបស់ Real Madrid បានប្រមូលយកពានរង្វាន់ទាំងអស់ចាប់ពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ។

ក្នុងរាត្រីដ៏អស្ចារ្យកាលពីរាត្រីម្សិលមិញអាចនិយាយថាគឺជាថ្ងៃដ៏ពីសេសរបស់ក្លឹបអធិរាជសរ Real Madrid តែម្ដង ដោយសារតែពានរង្វាន់កីឡាករឆ្នើមចាប់ពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ និងពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបសុទ្ធតែបានលើកំពូលកីឡាកររបស់ Real Madrid ទាំងអស់។ កម្មវិធីចាប់ឆ្នោតការប្រកួតវគ្គចែកពូល Champion League រដូវកាលថ្មីនិងការប្រកាសឈ្នះកីឡាករឆ្នើមប្រចាំរដូវកាលមុននោះគឺធ្វើឡើងក្រោមកំពូលកីឡាករឆ្នើមជាច្រើន រួមមានទាំងកំពូលវីរៈបុរសបាល់ទាត់ពិភពលោកជាច្រើននាក់ក៏បានចូលរួមក្នុងព្រឹតិ្តការណ៍នេះដែរ។ តោះមកដឹងពីពានរង្វាន់ផ្ទាល់ខ្លួនដែលកីឡាកររបស់ Real Madrid ប្រមូលយកកាលពីម្សិលមិញនេះ។

ពានរង្វាន់ដែលកីឡាករ Real Madrid ឈ្នះមានដូចជា៖
1. ពានរង្វាន់ Goalkeeper of the Season បានទៅលើកីឡាករ Keylor Navas
2. ពានរង្វាន់ Defender of the Season បានទៅលើខ្សែការពារ Sergio Ramos
3. ពានរង្វាន់ Midfielder of the Season បានទៅលើខ្សែបម្រើ Luka Modric
4. ពានរង្វាន់ Forward of the Season បានទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាអតីតខ្សែប្រយុទ្ធរបស់ Real Madrid
5. ពានរង្វាន់ UEFA Men’s Player of the Year បានទៅលើខ្សែបម្រើ Luka Modric

បុត្រ

Share This Post: