ព័ត៌មានជាតិ
ជូនដំណឹង! អ្នកជំងឺកូវីដ ២នាក់ចូលទិញសម្ភារៈ នៅផ្សារទំនេីប ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី
BY Khmernote Media
June 22, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនេីប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០ និង ៥០នាទី ដល់ ១១ និង ១៥នាទី។

ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន២ នាក់បានទៅទិញសម្ភារៈមួយចំនួននៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!
