ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺកូវីដ បានចូលរួមកម្មវិធីជប់លៀងនៅបារមួយនេះ ដោយមិនពាក់ម៉ាស និងប៉ះពាល់អ្នកចូលរួមដែលមិនពាក់ម៉ាសដូចគ្នាជាង ២០នាក់

    BY Khmernote Media June 23, 2021
    អ្នកជំងឺកូវីដ បានចូលរួមកម្មវិធីជប់លៀងនៅបារមួយនេះ ដោយមិនពាក់ម៉ាស និងប៉ះពាល់អ្នកចូលរួមដែលមិនពាក់ម៉ាសដូចគ្នាជាង ២០នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធី​ជប់​លៀង​នៅហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់​ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១ និង០០នាទី ដល់ម៉ោង ១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

    ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ ដោយមិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនេះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមអរគុណ!

    Share This Post: