រដ្ឋាភិបាលអង់គ្លេសនឹងអនុញ្ញាតឱ្យព្រឹត្តិការណ៍ Euro ២០២០ មានអ្នកចូលរួមទស្សនាដោយផ្ទាល់រហូតដល់ ៦០,០០០ នាក់ សម្រាប់ការប្រកួតធំៗចុងក្រោយ
- BY
- autoadmin
- June 23, 2021
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា អ្នកគាំទ្រជាង ៦០,០០០ នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ២០២០ (UEFA EURO 2020) ។ មានក្រុមចំនួន ២៤ បានប្រជែងគ្នានៅក្នុងព្រឹត្តិការណ៍នេះ ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ។ ការប្រកួតជុំទី១ កំពុងដំណើរការនៅទូទាំងទ្វីបអ៊ឺរ៉ុប ហើយការប្រកួតចំនួន ៣ ចុងក្រោយ គឺគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នៅខែក្រោយនេះ។

រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃអង្គារនេះថា ពហុកីឡាដ្ឋាន Wembley នឹងអាចដាក់អ្នកទស្សនាបានរហូតដល់ ៧៥% នៃចំនួនផ្ទុកសរុបរបស់ខ្លួន ហើយនេះគឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវរបស់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការបើកព្រឹត្តិការណ៍ធំៗឡើងវិញ។ ក្នុងនោះផងដែរ អ្នកចូលរួមត្រូវមានការបញ្ជាក់ពីការតេស្តអវិជ្ជមានរបស់ពួកគេ ឬភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានទាំង ២ដូស នៅរយៈពេល ១៤ថ្ងៃ មុនការប្រកួត។ រដ្ឋាភិបាលនិយាយបន្ថែមថា ពលរដ្ឋនឹងបានឃើញមានការប្រមូលផ្តុំក្នុងចំនួនច្រើនសារឡើងវិញ បន្ទាប់ពីរយៈពេល ១៥ ខែ នៃការរឹតតត្បឹតដើម្បីទប់ស្កាត់ជំងឺ COVID-19 ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






