ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ «តំបន់ក្រហម » «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង

    BY Khmernote Media June 23, 2021
    រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ «តំបន់ក្រហម » «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សម្រេចការបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម » «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្តាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងដូចខាងក្រោម៖

    តំបន់ក្រហម៖ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
    តំបន់លឿងទុំ៖ ភូមិសាស្ត្រឃុំគោកធ្លកក្រោម ស្រុកជីក្រែង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
    តំបន់លឿន៖ ភូមិសាស្ត្រឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

    សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការកំណត់ជា «តំបន់ក្រហម » «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្តាត់ការឆ្លងរាលលដាលនៃជំងឺកូវីដ-១៩ ត្រូវទុកជានិរាករណ៍ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: