កីឡា

ឈ្មោះកីឡាករទាំង 23 របស់កម្ពុជាត្រៀមប្រកួតមិត្តភាពជាមួយនឹងម៉ាឡេស៊ីបានចេញជាផ្លូវការហើយ ប៉ុន្ដែក្នុងនោះគ្មាន ចាន់ វឌ្ឍនាការ ទេ

BY
Khmernote Media
September 1, 2018

កាលពីព្រឹកមិញនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញឈ្មោះកីឡាករ 23 របស់កម្ពុជាដែលត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយនឹងក្រុមជម្រើសជាតម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះហើយ ប៉ុន្ដែក្នុងបញ្ជីឈ្មោះកីឡាករទាំង 23 រូបនោះគ្មានឈ្មោះកំពូលខ្សែប្រយុទ្ធរបស់កម្ពុជា ចាន់ វឌ្ឍនាការ ទេ។

ការប្រកួតកម្ដៅសាច់ដុំមិត្តភាពជាមួយនឹងម៉ាឡេស៊ីនេះគឺដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងនៅក្នុងខែវិច្ឆកាខាងមុខនេះ។ ការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា នេះនឹងធ្វើឡើងនៅក្នុង ពហុកីឡាដ្ឋានជាតិអូឡាំពិក នៅពេលវេលាម៉ោង 6:00 ល្ងាចហើយសំបុត្រនៃការចូលរួមទស្សនាការប្រកួតមិត្តភាពនេះកំពុងលក់នៅឯក្នុង ពហុកីឡាដ្ឋានជាតិអូឡាំពិក។ ដែលតម្លៃសំបុត្រមាន 2 ប្រភេទគឺកន្លែងធម្មតា 5000រៀល និង VIP តម្លៃ 10000រៀល។

ចំណែកឯខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ដែលគ្មានឈ្មោះចូលរួមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនោះគឺដោយសារតែកំពូលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះកំពុងមានរបួស ក្រោយរបួសរបស់ វឌ្ឍនាការ កើតឡើងនៅក្នុងជំនួបរវាងក្លឹប បឹងកេត និងក្រុមជម្រើស ជប៉ុន កាលពីពេលថ្មីៗនេះ។

បុត្រ

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: