Pogba ចង់ចាកចេញពី Manchester United ហើយត្រលប់ទៅកាន់ក្លឹបចាស់ Juventus របស់គេវិញនៅក្នុងខែមករាខាងមុខនេះ
- September 1, 2018
ខ្សែបម្រើ Paul Pogba ចង់ត្រលប់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញនៅក្នុងខែមករាខាងមុខនេះ បន្ទាប់ពី Pogba ទទួលរងការរិះគន់យ៉ាងខ្លាំងនៅឯ Old Trafford ជាពិសេស Pogba ចង់លេងជាមួយនឹង Ronaldo នៅឯ Juventus។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ខ្សែបម្រើកណ្ដាលរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Paul Pogba ចង់វិលត្រលប់ទៅកាន់ Juventus វិញនៅក្នុងខែមករាខាងមុខបន្ទាប់ពី Pogba មានរឿងចម្រូងចម្រាស់ខ្លះនៅ Man Utd។ ការត្រលប់ទៅកាន់ Juventus របស់ Pogba នេះគឺដើម្បីជួបជុំមិត្តរួមក្រុមចាស់របស់គេ ជាពិសេស Pogba ចង់លេងជាមួយនឹង Ronaldo។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






