កីឡា

អ្នកចាំទី Areola ព្រួយបារម្ភអំពីរបួសកជើងរបស់ខ្សែប្រយុទ្ធ Neymar ដែលធ្វើអោយប៉ះពាល់ដល់ការប្រកួតពានរង្វាន់ Champion League ជើងទី 2

BY
Khmernote Media
February 26, 2018

អ្នកចាំទី Alphonse Areola របស់ក្លឹបអ្នកមានបារាំង Paris Saint-Germain បាននិយាយថា៖ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហារបស់ខ្សែប្រយុទ្ធ Neymar ដែលរបួសរបស់គាត់នេះអាចធ្វើអោយប៉ះពាល់ដល់ការប្រកួតពានរង្វាន់ UEFA Champion League ជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងជើងទី 2 ខាងមុខនេះ។

កាលពីរាត្រីម្សិលមិញនេះក្លឹបអ្នកមានបារាំង PSG បានយកឈ្នះក្រុមភ្ញៀវ Marseille ដោយលទ្ធផល 3-0 ប៉ុន្ដែក្រោយពីការឈ្នះនេះក្លឹប PSG កំពុងមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះរបួសកជើងរបស់ខ្សែប្រយុទ្ធ Neymar ដែលត្រូវក្រុមសង្រ្គោះបន្ទាន់បញ្ជូនចេញពីទីលានប្រកួតនៅក្នុងនាទីទី 80។ របួសកជើងខាងស្ដាំរបស់ខ្សែប្រយុទ្ធ Neymar អាចនឹងធ្វើអោយប៉ះពាល់ដល់ការប្រកួតយ៉ាងខ្លាំង ខណៈដែលការប្រកួតនឹងចាប់ផ្ដើមនៅក្នុងថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះហើយ។

អ្នកចាំទី Areola បាននិយាយថា៖ ជាការពិតណាស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ Neymar កជើងរបស់គាត់ពិតជាហើមមែន។ Neymar គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ពួកយើងហើយខ្ញុំសង្ឃឹមថាគាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: