G.L.F FC កំពុងសម្លឹងមើលពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បណ្ដើរៗហើយក្រោយយកឈ្នះ Khmer Blue Soccer ក្នុងវគ្គ 8 ក្រុមចុងក្រោយ
- September 2, 2018
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 8 ក្រុមចុងក្រោយនេះគូរបើកឆាករវាងក្រុម G.L.F FC និងក្រុម Khmer Blue Soccer បញ្ចប់ដោយក្រុម G.L.F FC ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលក្រុម Khmer Blue Soccer អស់ឱកាសត្រឹមវគ្គ 8 ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្នុងលទ្ធផល 3-0។

ការប្រកួតគូរបើកឆាកវគ្គ 8 ក្រុមសប្ដាហ៍នេះរវាងក្រុម G.L.F FC និងក្រុម Khmer Blue Soccer ពិតជាស្វិតស្វាញមែនទែន ទោះបីជាការប្រកួតគូរបើកឆាករវាងក្រុមទាំងពីរនេះមានការប៉ះទង្គិចគ្នាច្រើនក៏ដោយ។ ការប្រកួតគូរនេះក្រុមទាំងពីរសុទ្ធតែប្រឹងប្រែងទាំងអស់ ព្រោះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup នេះអ្នកដែលធ្លាក់គឺអស់ឱកាសបន្ដដំណើរទៅកាន់វគ្គបន្ទាប់ហើយ។ សាច់បាល់របស់ក្រុមទាំងពីរគឺប្រហាក់ប្រហែលគ្នា ចង្វាក់លេងក៏ល្អ ប៉ុន្ដែក្រុម Khmer Blue Soccer មាននៅចំនុចខ្វះខាតខ្លះត្រង់ការសហកាណ៍យល់ចិត្តគ្នាធ្វើឲ្យក្រុម G.L.F FC មានឱកាសសុតបញ្ចូលទីដល់ទៅ 3 គ្រាប់ហើយបញ្ចប់ការប្រកួត G.L.F FC បន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3។


បុត្រ 
- Share This Post:






