គួរឲ្យគោរព! Messi សុខចិត្តបោះបង់ឱកាសសុតបាល់ Penalty យកគ្រាប់ Hat-Trick ដើម្បីឲ្យ Suarez មានគ្រាប់បាល់សុតបញ្ចូលទី
- September 3, 2018
ខ្សែប្រយុទ្ធ Lionel Messi ដែលអ្នកគាំទ្រវិស័យកីឡាស្គាល់ច្បាស់ថាជាកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោកនិងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយកាលពីម្សិលមិញនៅក្នុងជំនួបរវាង Barcelona និង SD Huesca។

កាលពីរាត្រីម្សិលមិញក្លឹបអ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្លឹបចំណូលថ្មី SD Huesca ដោយលទ្ធផលដល់ទៅ 8-2។ ប៉ុន្ដែរឿងដ៏គួរឲ្យគោរពនិងភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងនាទីទី 90 ដែលពេលនោះ Barcelona ទទួលបានបាល់ Penalty 11 ម៉ែត្រពីអាជ្ញាកណ្ដាលដែលជាឱកាសខ្សែប្រយុទ្ធ Lionel Messi សុតបញ្ចូលទីគ្រាប់បាល់ Hat-Trick លើកទី 31 របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ Messi បានកាន់បាល់ទៅដាក់ក្នុងតំបន់ Penalty មែនប៉ុន្ដែរូបគេមិនបានសុតបាល់ 11 ម៉ែត្រនេះយក Hat-Trick ឡើយដោយ Messi បានឲ្យបាល់ 11 ម៉ែត្រនេះទៅកាន់ខ្សែប្រយុទ្ធ Luis Suarez ដើម្បីឲ្យ Suarez រកគ្រាប់បាល់ទី 2 ក្នុងប្រកួតនេះ។
ក្នុងនាមជាប្រធានក្រុមរបស់ក្លឹបអ្នកមានបុណ្យ Barcelona ខ្សែប្រយុទ្ធ Lionel Messi ទទួលបានការគោរពខ្លាំងពីសំណាក់អ្នកគាំទ្រពីទំហំទឹកចិត្តរបស់គាត់ក្នុងការលេងបាល់មិនអាត្មានិយម ហើយតែងតែជួយក្រុមនិងមិត្តរួមក្រុមឲ្យមានគ្រាប់បាល់សុតបញ្ចូលទីរហូត។

បុត្រ
- Share This Post:






