ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ីនឹងបញ្ចេញកញ្ចប់ថវិកាចំនួនជាង ៣៦ លានដុល្លារអាមេរិក សម្រាប់ជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩

    BY autoadmin June 28, 2021
    ប្រទេសម៉ាឡេស៊ីនឹងបញ្ចេញកញ្ចប់ថវិកាចំនួនជាង ៣៦ លានដុល្លារអាមេរិក សម្រាប់ជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបសសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំកញ្ចប់ថវិកាជំនួយចំនួន ១៥០ ពាន់លានរីងហ្គីដ (៣៦.២២ ពាន់លានដុល្លារ) ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។

    លោកបាននិយាយនៅក្នុងសុន្ទរកថា រដ្ឋាភិបាលក៏នឹងអនុវត្តការចាក់បញ្ចូលសារពើពន្ធចំនួន ១០ ពាន់លានរីងហ្គីត ផងដែរ ប៉ុន្តែមិនទាន់ព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។ គួរឱ្យដឹងដែរថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយនៅតំប់អាស៊ីអាគ្នេយ៍ ដែលទទួលរងការវាយប្រហារពីជំងឺ COVID-19 អាក្រក់ជាងគេ។ គិតមកទល់នឹងពេលនេះ ប្រទេសនេះមានករណីជំងឺ COVID-19 សរុបច្រើនជាង ៧៣៤,៥០០០ ករណី ហើយមានអ្នកស្លាប់ដោយសារជំងឺនេះប្រមាណ ៥,០០០ នាក់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: