ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តដឹកទំនិញធន់ធំបត់ត្រឡប់ក្រោយ រថយន្តក្រុងដឹកជនបរទេសមកបុកពេញទំហឹង ស្លាប់ និងរបួសជាច្រើននាក់

    BY Khmernote Media February 27, 2018
    រថយន្តដឹកទំនិញធន់ធំបត់ត្រឡប់ក្រោយ រថយន្តក្រុងដឹកជនបរទេសមកបុកពេញទំហឹង ស្លាប់ និងរបួសជាច្រើននាក់

    ខេត្តកំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់បានកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង០១និង៣០នាទី នៅលើផ្លូវជាតិលេខ៦ស្ថិតចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្តម៉ាកហាន់ដាយសា្លកលេខ ព្រះសីហនុ 3A-2983 បានបត់ត្រឡប់ក្រោយនៅទទឹងថ្នល់ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុនហ៊ុនអូឡាំពិកធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន ១៩នាក់ បើកទៅបុកចំកណ្តាលរថយន្តហាន់ដាយ។

    ក្នុងឧប្បត្តិវហេតុនោះដែលបានបណ្ដាលអោយមនុស្សសា្លប់ម្នាក់ដែលជាអ្នកបើកបររថយន្តក្រុងឈ្មោះកែវ សាវុធ អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសមនុស្សជាអ្នកដំណើរចំនួន១៩នាក់ក្នុងនោះមានស្រី១០នាក់ ដែលរួមមាន ៖
    -ជនជាតិខ្មែររបួស៤នាក់/ស្រី៣នាក់(ធ្ងន់០៣ ស្រាល០១)
    -ជនជាតិថៃ០៣នាក់/ប្រុស០៣(ធ្ងន់០១ ស្រាល០២)
    -ជនជាតិបារាំង ០២នាក់/ស្រី០១ (ស្រាល០២)
    -ជនជាតិអាឡឺម៉ង់០៤នាក់/ស្រី០១ (ស្រាល០៤)
    -ជនជាតិអីុស្រាអែល០២នាក់/ស្រី០២ (ស្រាល០២)
    -ជនជាតិអងគ្លេស០៣នាក់/ស្រី០៣ (ធ្ងន់០១ ស្រាល០២)
    -ជនជាតិចិន០១/ប្រុស០១ (ធ្ងន់០១)
    សរុបអ្នករបួសធ្ងន់០៦នាក់ ស្រាល១៣នាក់ និងស្លាប់តៃកុងរថយន្តក្រុង ០១នាក់
    ក្រោយពេលហេតុភ្លាម សមត្ថកិច្ចបានចុះមកធ្វើវាស់វែងដោយនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយរង់ចាំដោះស្រាយ ចំណែកជនរងត្រូវសមត្ថកិច្ចដឹកជនរងគ្រោះយកព្យាបាលនៅមន្ទីរពេទ្យ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay