អន្តរជាតិ

យោធាមីយ៉ាន់ម៉ាដោះលែងមនុស្សប្រមាណ ២,៣០០ នាក់ បូករួមទាំងអ្នកដែលបានចូលរួមប្រឆាំងតវ៉ានឹងរដ្ឋប្រហារកាលពីម្សិលមិញនេះ

BY
autoadmin
July 1, 2021

យោធាមីយ៉ាន់ម៉ាបានប្រកាសពីការដោះលែងមនុស្សប្រមាណជា ២,៣០០ នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ ដោយក្នុងនោះមានទាំងអ្នកដែលត្រូវបានឃុំខ្លួនពីបទធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈផងដែរ។ យោធាមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរចិត្តរបស់ខ្លួននេះទេ ខណៈដែលអ្នកទោសត្រូវបានស្វាគមន៍ដោយមិត្តភក្តិ និងសមាជិកគ្រួសាររបស់ពួកគេ នៅនឹងមុខពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោន។

ទោះជាយ៉ាងណាក៏ដោយកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តការបង្ក្រាបរបស់ពួកគេប្រឆាំងនឹងជនស៊ីវិល ដែលប្រឆាំងនឹងច្បាប់របស់ពួកយោធា រួមទាំងការប្រើប្រាស់កម្លាំងដ៍សាហាវ ហើយពលរដ្ឋនៅតែត្រូវបានគេចាប់ខ្លួនយកទៅជាបន្តបន្ទាប់។

សមាគមការពារសិទ្ធិមនុស្សសម្រាប់អ្នកទោសនយោបាយនៅក្នុងប្រទេសនេះបាននិយាយថា មានមនុស្សជាង ៥,០០០ នាក់ត្រូវបានឃុំខ្លួនទូទាំងប្រទេសគិតត្រឹមថ្ងៃអង្គារនេះ។ ហើយសមាគមក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយមានខ្លឹមសារថា​ «បើទោះបីជាយោធាកំពុងដោះលែងមនុស្ស ប៉ុន្តែការចាប់ខ្លួនគឺនៅតែបន្ដមានដដែល»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: