ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Kohtee Aramboy បានតេស្ដវិជ្ជមានជំងឺកូវីដ១៩ ក្រោយធ្វើតេស្ដចំនួន ៣ លើក

    BY autoadmin July 1, 2021
    តារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Kohtee Aramboy បានតេស្ដវិជ្ជមានជំងឺកូវីដ១៩ ក្រោយធ្វើតេស្ដចំនួន ៣ លើក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook កាលពីថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ​បានរាយការណ៍ថា តារាសម្ដែងនិងកំប្លែងថៃលោក Kohtee Aramboy បានប្រកាសថា លោកបានវិជ្ជមានជាមួយជំងឺ COVID-19 ក្រោយធ្វើតេស្ដចំនួន ៣ដង ហើយលោកក៏បានបង្ហោះពីទីតាងដែលលោកធ្លាប់បានទៅ នៅមុនពេលដែលលោកបានដឹងថា ខ្លួនបានវិជ្ជមានជាមួយជំងឺ COVID-19 នេះដែរ។

    លោក Kohtee បានធ្វើការបង្ហោះសារប្រាប់ពីដំណឹងនេះភ្លាមៗ និងបានសុំឱ្យអ្នកដែលបានប៉ះពាល់លោកក្នុងរយៈពេលចុងក្រោយនេះ ត្រូវនៅដោយឡែកតាមដានសុខភាពរបស់ពួកគេឱ្យបានឆាប់បំផុត ហើយលោកក៏បានសុំទោសចំពោះការរំខានទាំងនេះផងដែរ។ ឥឡូវនេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលលោកបានតេស្ដរកជំងឺ COVID-19 នៅទីនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Sanook

    Share This Post: