ស្ត្រីថៃវ័យចំណាស់ម្នាក់ ខឹងចិត្តយកភួយមុងមកដេកមុខប៉ុស្តិ៍ប៉ូលិសធ្វើការតវ៉ា ដោយសារគាត់វិជ្ជមានកូវីដ ប៉ុន្តែគ្មានគ្រែឲ្យគាត់សម្រាកព្យាបាលនៅពេទ្យ
- BY
- autoadmin
- July 1, 2021
កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ មានអ្នកជំងឺ COVID-19 អាយុ ៦០ឆ្នាំម្នាក់ យកភួយមុងមកដេកមុខស្ថានីយ៍ប៉ូលិស Nang Loeng ក្នុងទីក្រុងបាងកក ដើម្បីជាការតវ៉ាដល់អាជ្ញាធរ ដោយសារតែគាត់បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់គ្មានគ្រែដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយមកអ្នកជំងឺរូបនោះ ត្រូវបានក្រុមដែលទទួលបន្ទុកដឹកជញ្ជូនអ្នកជំងឺ COVID-19 ធ្វើការជួយជ្រោមជ្រែង ហើយគាត់ក៏ទទួលបានគ្រែសម្រាកព្យាបាល ដោយមិនគិតថ្លៃពីមន្ទីរពេទ្យមួយកន្លែងផងដែរ។

ប្រភពព័ត៌មាន The Nation Thailand បាននិយាយថា អ្នកជំងឺវ័យចំណាស់ម្នាក់នោះធ្វើការជាអ្នកអនាម័យ ហើយដោយសារតែគាត់មានជំងឺ COVID-19 គាត់បានសម្រេចចិត្តចេញពីផ្ទះនៅសង្កាត់ Bang Phlat ដើម្បីមិនឱ្យឆ្លងជំងឺនេះទៅគ្រួសាររបស់គាត់នោះទេ។ ឥឡូវនេះអ្នកជំងឺ COVID-19 រូបនេះ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Royal Rattanakosin បន្ទាប់ពីមានចំណាត់ការពីក្រុមដឹកជញ្ជូន Zendai ក្រោយពេលដែលក្រុមនេះបានទទួលដំណឹងរបស់គាត់ភ្លាម៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






