អន្តរជាតិ

WHO បញ្ជាក់ថា ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta ពេលនេះឆ្លងរាលដាលដល់ប្រទេសចំនួន ៩៨ ហើយនៅលើពិភពលោក

BY
autoadmin
July 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ជំងឺ COVID-19 បំប្លែងខ្លួនប្រភេទ Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពេលនេះត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់ចំនួន ៩៨ នៅលើពិភពលោក នេះបើតាមសម្ដីលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក។

អគ្គនាយករងអង្គការសុខភាពពិភពរូបនេះបានបន្ថែមថា វ៉ារ្យ៉ងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ទាំងនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់ ហើយមនុស្សកំពុងស្ថិតក្នុងពេលវេលាដ៏គ្រោះថ្នាក់ជាមួយនឹងជំងឺរាតត្បាតនេះ។ លោកថាវ៉ារ្យ៉ង់នេះគឺ «មានគ្រោះថ្នាក់» និងបន្តវិវឌ្ឍនិងការផ្លាស់ប្តូរ ហើយនេះតម្រូវឱ្យមានការវាយតម្លៃថេរ និង «ការសម្របដោយប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: