អន្តរជាតិ

ប្រទេសអាល្លឺម៉ង់បានណែនាំឱ្យប្រជាជនដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca អាចប្ដូរទៅវ៉ាក់សាំងផ្សេងសម្រាប់ដូសទី២ របស់ពួកគេ

BY
autoadmin
July 3, 2021

អាជ្ញាធរអាល្លឺម៉ង់បានផ្តល់អនុសាសន៍ថា អ្នកដែលទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅដូសទី១ អាចប្តូរទៅចាក់វ៉ាក់សាំងប្រភេទផ្សេងបាន សម្រាប់ការចាក់លើកទី២ របស់ពួកគេ។ កាលពីថ្ងៃសុក្ររដ្ឋាភិបាលអាល្លឺម៉ង់ បានណែនាំឱ្យប្រជាជនជ្រើសរើសវ៉ាក់សាំង Pfizer ឬ Moderna សម្រាប់ថ្នាំចាក់ទី២របស់ពួកគេ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការចាក់វ៉ាក់សាំង បានចេញសេចក្តីណែនាំស្តីពីផលប្រសិទ្ធភាពដូចគ្នានៃការប្ដូរវ៉ាក់សាំងនេះ។

គោលបំណងរបស់វាគឺដើម្បីបង្កើនការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺ COVID-19 និងបន្ថយរយៈពេលរវាងការចាក់វ៉ាក់សាំទាំង ​២​ លើក។ គណៈកម្មាធិបានណែនាំឱ្យប្រើដូសទី ២ ក្នុងអំឡុងពេល ៤ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីការចាក់ AstraZeneca ដូសដំបូងរួច។ វាខ្លីជាងរយៈពេលចាក់រវាងដូសទី១ និងទី២ របស់វ៉ាក់សាំង AstraZeneca មានចន្លោះពេលពី ៩ ឬច្រើនសប្ដាហ៍ជាងនេះ ដែលធ្លាប់ត្រូវបានគណៈកម្មាធិបានណែនាំនាពេលកន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: