ខ្សែការពារ Pavard បដិសេធមិនចូលរួមជាមួយនឹង Bayern Munich ទោះបីជា Bayern Munich តាមចែចូវយ៉ាងណាក៏ដោយ
- September 5, 2018
ខ្សែការពារ Benjamin Pavard បានបដិសេធមិនចូលរួមជាមួយនឹងក្លឹប Bayern Munich ខណៈដែលខ្សែការពារសញ្ជាតិបារាំងរូបនេះអាចនឹងចាកចេញពីប្រទេសអាឡឺម៉ង់នៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ។

កុងត្រារបសខ្សែការពារ Benjamin Pavard ជាមួយនឹងក្លឹប Stuttgart នឹងបញ្ចប់នៅក្នុងឆ្នាំ 2021 ប៉ុន្ដែចាប់តាំងពី Pavard ជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup រួចមក ក្លឹប Bayern Munich បានព្យាយាមទាក់ទងនិងបញ្ចុះបញ្ចូលឲ្យ Pavard ចូលរួមជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយនេះ ប៉ុន្ដែការតាមចែចូវរបស់ Bayern Munich នេះទទួលរងបរាជ័យ ខណៈដែល Pavard សម្រេចចិត្តចាកចេញពីអាឡឺម៉ង់នៅក្នុងពេលបញ្ចបរដូវកាលថ្មីនេះ។
ខ្សែការពារ Benjamin Pavard កំពុងត្រូវបានក្លឹបយក្សអង់គ្លេស 3 ធំៗចាប់អារម្មណ៍ចង់បានរូបគេ ក្លឹបធំទាំង 3 នោះមានដូចជា Liverpool, Tottenham Hotspur, និង Arsenal។ ហើយក្លឹបទាំង 3 នេះអាចនឹងប្រជែងគ្នាដណ្ដើម Pavard នៅក្នុងរដូវកាលក្រោយនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






