អន្តរជាតិ

មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញគម្រោងសាងសង់ប្រាសាទមួយនៅប្រទេសថៃ ស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

BY
autoadmin
July 5, 2021

កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។

គណនីឈ្មោះ Worachet Duangmakoed បាននិយាយនៅក្នុងការបង្ហោះនៅលើ ហ្វេសប៊ុក មួយថា ប្រាសាទនេះគឺចម្លងតាមប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ប៉ុន្តែខ្លួនមិនបានបង្ហាញពីគោលបំណងនៃការសាងសង់នេះឱ្យច្បាស់លាស់នោះទេ។ វាជាផ្នែកមួយនៃគម្រោងសាងសង់ជាច្រើន ដែលទំនងជាមានប្រាសាទផ្សេងៗទៀត ត្រូវបានសាងសង់ឡើងក្នុងទីតាំងជាមួយគ្នានេះ។ ចង់ជ្រាបច្បាស់ថាពួកគេសាងសងបែបណា សូមមើលរូបភាពខាងក្រោមនេះ៖

អត្ថបទ៖ លីដា
ប្រភព៖ FACEBOOK

Share This Post: