អន្តរជាតិ

យ៉ាងហោចណាស់មានមនុស្សចំនួន ១១៣ នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍រអិលបាក់ដីដ៏អាក្រក់មួយនៅប្រទេសជប៉ុន

BY
autoadmin
July 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១៣នាក់ នៅកំពុងបាត់ខ្លួននៅឡើយទេ បន្ទាប់ពីកាលពីចុងសប្ដាហ៍កន្លងទៅនេះ មានគ្រោះរអិលបាក់ដីដ៏អាក្រក់មួយបានវាយប្រហារលើក្រុង Atami នៃខេត្ត Shizuoka របស់ប្រទេសជប៉ុន។ រហូតមកទល់ពេលនេះ ក្រុមសង្គ្រោះក៏នៅតែបន្ដកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្វែងរកអ្នកដែលអាចមានសង្ឃឹមនៅរស់រានបន្ដទៀត។

មន្រ្តីអាណាខេត្តនិយាយថា ទឹកភក់បានហូរបោកបំផ្លាញផ្ទះ និងអាគារយ៉ាងតិចចំនួន ១៣០ខ្នង នៅក្រុង Atami កាលពីថ្ងៃសៅរ៍ ហើយមានមនុស្ស ២២ នាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេលកាលពីចុងសប្តាហ៍។ ក្នុងនោះផងដែរមានមនុស្ស ៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្សចំនួន ២១៥ នាក់ កំពុងស្ថិតនៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញខ្លាំង។​ ឥឡូវនេះអាជ្ញាធរក៏បានកំណត់ទីតាំងជនរងគ្រោះចំនួន ១០២នាក់ រួចហើយដែរ និងកំពុងព្យាយាមស្វែងរកទីតាំងដទៃទៀតតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: