អន្តរជាតិ

រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងដកការរឹតត្បឹតទប់ស្កាត់ជំងឺកូវីដ១៩ ដែលនៅសេសសល់ទាំងអស់ក្នុងខែនេះ

BY
autoadmin
July 6, 2021

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងដកការរឹតបន្តឹងទប់ស្កាត់នឹងជំងឺ COVID-19 ដែលនៅសេសសល់ទាំងប៉ុន្មានរបស់អង់គ្លេស។​ ការលុបចោលទាំងនោះរួមមានទាំងការលុបចោលច្បាប់ពាក់ពាស់នៅតាមទីសាធារណៈ ការរឹតត្បិតលើចំនួនមនុស្សហ្វូងមនុស្ស វិធានការណ៍គម្លាតសង្គម និងការធ្វើការងារពីផ្ទះ។ រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ការរឹតត្បឹតនេះនៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីមានការវិភាគថ្មីៗស្ដីពីស្ថានភាពជំងឺ COVID-19 នៅទីនោះ។

ទោះជាយ៉ាងណាលោក Johnson បានព្រមានថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទាំងស្រុងទេ ដោយបាននិយាយថា ចំនួនករណីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយអាចកើនដល់ ៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ ត្រឹមថ្ងៃទី១៩ ខែកក្កដា។ កាលពីថ្ងៃច័ន្ទមានករណីថ្មីជាង ២៧,០០០ ករណី ត្រូវបានបញ្ជាក់នៅអង់គ្លេស នៅពេលដែលវ៉ារ្យ៉ង់ Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ លោក Johnson ក៏បាននិយាយផងដែរថា៖ «យើងត្រូវតែចាត់វិធានដោយការប្រុងប្រយ័ត្ន និងមានតុល្យភាព» ដោយបាននិយាយថា ការស្លាប់ និងការសម្រាកនៅមន្ទីរពេទ្យកំពុងត្រូវបានគ្រប់គ្រង​ល្អ ដោយសារពលរដ្ឋបានទទួលវ៉ាក់សាំងភាគច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: