អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសថា អំពើហិង្សាដោយកាំភ្លើងគឺជាគ្រោះមហន្តរាយបន្ទាន់មួយ
- BY
- autoadmin
- July 7, 2021
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានចេញវិធានការណ៍បន្ទាន់ថ្មីៗជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ខណៈលោកបានបង្កើនភាពងាយស្រួលដល់ជនរងគ្រោះ ដើម្បីអាចឱ្យពួកគេប្តឹងក្រុមហ៊ុនផលិតកាំភ្លើងទាំងនោះបាន។ កាលពីថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក Cuomo បានប្រកាសថាអំពើហិង្សាដោយកាំភ្លើងគឺជា «គ្រោះមហន្តរាយបន្ទាន់» ប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងនៅទីក្រុងញូវយ៉ក និងទូទាំងសហរដ្ឋអាមេរិក។

ការប្រកាស់ពី «គ្រោះមហន្តរាយបន្ទាន់» នឹងអនុញ្ញាតឱ្យរដ្ឋដោះស្រាយវិបត្តិអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង ដោយការពន្លឿនទឹកប្រាក់ និងធនធានដល់សហគមន៍ ដូច្នេះពួកគេអាចចាប់ផ្តើមកំណត់គោលដៅអំពើហឹង្សាទាក់ទងនឹងកាំភ្លើងភ្លាមៗ។ នេះគឺជាជំហានដំបូងនៅក្នុងផែនការដ៏ទូលំទូលាយមួយ ដែលលោក Andrew Cuomo បានគូសបញ្ជាក់ចំណុចសំខាន់ៗចំនួន ៧ ដែលសុទ្ធតែមានគោលបំណងទប់ស្កាត់ការផ្ទុះអាវុធដែលបានផ្ទុះឡើងកន្លងមក៕
![]()
អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






