កីឡា

Griezmann៖ ខ្ញុំពិតជាសាកសមនឹងជាប់ឈ្មោះក្នុង Top 3 ពានរង្វាន់ Ballon D’or ឆ្នាំនេះ

BY
Khmernote Media
September 6, 2018

ខ្សែប្រយុទ្ធ Antoine Griezmann ជឿជាក់ថាគាត់គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមទាំង 3 រូបដែលត្រៀមដណ្ដើមពានរង្វាន់កីឡាករឆ្នើម Ballon D’or នៅក្នុងឆ្នាំនេះ ហើយគាត់គឹពិតជាសាកសមក្នុងការឈរឈ្មោះ Top 3 ស្របតាមអ្វីដែលគាត់ទទួលបានជាពិសេសពានរង្វាន់ FIFA World Cup ឆ្នាំ 2018 នេះ។

នៅក្នុងឆ្នាំនេះខ្សែប្រយុទ្ធ Antoine Griezmann បានជួយឲ្យក្លឹប Atletico Madrid និងក្រុមជម្រើសជាតិបារាំងមានកតិ្តយសយ៉ាងខ្លាំង បន្ទាប់ពី Griezmann ជួយឲ្យ Atletico Madrid ឈ្នះពានរង្វាន់ Europa League និង UEFA Super Cup ជាពិសេសជួយឲ្យបារាំងឈ្នះ World Cup នៅរុស្សីទៀតដែលជាហេតុជាឲ្យ Griezmann ជឿជាក់លើសមត្ថភាពគាត់ថា គាត់គួរតែជាប់ឈ្មោះក្នុងតារាង Top 3 ក្នុងការដណ្ដើមពានរង្វាន់កីឡាករឆ្នើម Ballon D’or 2018 នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន L’Equipe ខ្សែប្រយុទ្ធ Antoine Griezmann បាននិយាយថា៖ ខ្ញុំសាកសមនឹងជាប់ឈ្មោះនៅក្នុង Top 3 ពានរង្វាន់ Ballon D’or 2018 នេះ។ វាពិតគួរឲ្យចម្លែកនិងអានិតមួយសម្រាប់រូបខ្ញុំ។ ពានរង្វាន់ Ballon D’or 2018 រៀបចំឡើងដោយ FIFA មែនទេ? ខ្ញុំឈ្នះ World Cup ជាមួយនឹងបារាំង ប៉ុន្ដេចុងក្រោយបែរជាគ្មានឈ្មោះខ្ញុំនៅក្នុង Top 3 Ballon D’or ទៅវិញ។ វាគឺជារឿងដ៏ភ្ញាក់ផ្អើលមួយ ឫក៏ប្រហែលជា FIFA មិនចូលរួមទម្រង់លេងរបស់ខ្ញុំមើលទៅទើបបានជាគ្មានឈ្មោះខ្ញុំក្នុង Top 3 ឆ្នាំនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: