ខ្មែរណូត

ស្វែងរក

  • PR

    កំពុងរង់ចាំ ការ៉េមទុរេន មែនទេ! ឆ្ងាញ់ទៀតហើយ!!​ ស្វិនសិន នាំមកនូវការ៉េមរសជាតិទុរេន ពេញនិយមបំផុត

    BY Khmernote Media September 7, 2018
    កំពុងរង់ចាំ ការ៉េមទុរេន មែនទេ!  ឆ្ងាញ់ទៀតហើយ!!​ ស្វិនសិន នាំមកនូវការ៉េមរសជាតិទុរេន ពេញនិយមបំផុត

    ហាងការ៉េមស្វិនសិន (SWENSEN’S) ដ៏ល្បីឈ្មោះឈរជើងក្នុងទីផ្សារកម្ពុជាជាង១១ឆ្នាំមកហើយដែលតែងតែនាំមកនូវរសជាតិថ្មីៗទៅតាមរដូវកាលនីមួយៗសម្រាប់អតិថិជនរបស់ខ្លួន ឥឡូវនេះបានមកដល់ទៀតហើយសម្រាប់ការរង់ចាំរបស់អតិថិជនជាមួយនឹងការ៉េមរសជាតិទុរេនឈ្ងុយឆ្ងាញ់ដែលជាចំណងចំណូលចិត្តខ្លាំងបំផុតរបស់ប្រជាជនកម្ពុជាយើង។

    លក្ខណៈពិសេសរបស់ការ៉េមរសជាតិទុរេនគឺវាបានបន្ថែមនូវសាច់ដូងខ្ចី និងបាយដំណើបផ្កាអញ្ជ័នពណ៌ស្វាយដែលរឹតតែធ្វើឲ្យការ៉េមមានរសជាតិឈ្ងុយឆ្ងាញ់ និងសោភណ្ឌ័ភាពគួរឲ្យទាក់ទាញ ឃើញភ្លាមស្រក់ទឹកមាត់ចង់ញុំាតែម្ដង ហើយអ្វីដែលពីសេសនោះ គឺមានស្រោចដោយទឹកទុរេន ដែលធ្វើឲ្យការ៉េមមានក្លិនធូរេនពិតៗតែម្ដង។ ការ៉េមរសជាតិធូរេនរ​បស់ស្វិនសិន (SWENSEN’S) មានច្រើនខ្នាតទៅតាមចំណង់ចំណូលចិត្ត របស់អតិថិជន ជាមួយតម្លៃសមរម្យ មានលក់នៅគ្រប់សាខាហាងការ៉េមស្វិនសិន​ (SWENSEN’S) ទូទាំងប្រទេស។

    បើតាមបងស្រី ជុំ លីមហ៊ាង អ្នករស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា “គាត់បានរង់ចាំការ៉េមរស់ជាតិធូរេន​ នៅហាងការ៉េម​ស្វិនសិន (SWENSEN’S) ជាយូមកហើយ ​ពេលនេះការទន្ទឹងរង់របស់គាត់បានមកដល់ហើយ។” បងស្រីបាន បន្ថែមទៀតថា “គាត់តែងតែមកញ៉ាំ ការ៉េមទុរេនជាញឹកញ៉យ ដោយសារតែរសជាតិរបស់វាឈ្ងុយឆ្ញាញ់ ជាប់ចិត្ត នៅកន្លែងត្រជាក់ស្រួល​ ការចនាហាងដ៏ប្រណិត ការប្រើប្រាស់ Internet ល្បឿនលឿន សាកសមជាកន្លែង ជួបជុំមិត្តភ័ក្រ និងក្រុមគ្រួសារសាកសមបំផុត។”

    ហាងការ៉េម​ស្វិនសិន (SWENSEN’S) គឺជាហាង​ការ៉េម​សាន់​ដេ រសជាតិ​រាប់សិប​មុខ ឈ្ងុយឆ្ងាញ់​ដែលជាកន្លែងសម្រាប់ក្រុមគ្រួសារ និង​មិត្តភក្តិ ជាពិសេស​ជាកន្លែង​សាង​អនុស្សាវរីយ ដ៏ផ្អែមល្ហេម និងសុភមង្គល​ជាច្រើន​តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។ ហាងការ៉េម​ស្វិនសិន (SWENSEN’S) តែងតែយកចិត្តទុកបំផុតទៅលើគុណភាពចំណីអាហារ និងសេវាកម្ម ធ្វើយ៉ាងណា អាចបំពេញចិត្តអតិថិជន 100%។ គិតមកដល់ត្រឹមថ្ងៃនេះ ហាងការ៉េមស្វិនសិន​ (SWENSEN’S) បានពង្រីកសាខារបស់ខ្លួន ចំនួន៨ទីតាំង នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប​។

    គួរបញ្ចាក់ថា ស្វិ​ន​សិន (SWENSEN’S) ជា​ម៉ា​កមួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៦​រូ​ម​មាន​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កា​ហ្វេ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B.Q. Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៦១​ហាង ទូទាំងប្រទេស​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay