អន្តរជាតិ

លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Twitter, Facebook និង Google ដោយចោទប្រកាន់ថាវេទិកាទាំងនេះមានភាពលម្អៀង

BY
autoadmin
July 8, 2021

អតីតប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Twitter, Facebook និង Google របស់ Alphabet ក៏ដូចជាប្រធានប្រតិបត្តិរបស់បណ្ដាញទាំងនេះ ដោយចោទប្រកាន់ថាពួកគេបំបិទទស្សនៈអភិរក្សរបស់គាត់។ បណ្តឹងដែលបានប្តឹងនៅក្នុងតុលាការស្រុកអាមេរិក ក្នុងទីក្រុងម៉ៃអាមី បានចោទប្រកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំង ៣ ថាបានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

ពោលគឺលោក ដូណាល់ ត្រាំ កំពុងស្វែងរកការដាក់បណ្តឹងជារួមមួយ (class action) ដែលមានន័យថា គាត់នឹងតំណាងឱ្យអ្នកប្រើប្រាស់ Twitter, Facebook និង YouTube របស់ Google ដទៃទៀត ដែលត្រូវបានវេទិកាទាំង ៣ បំបិទមាត់ដោយអយុត្តិធម៌។ ទន្ទឹមនឹងនេះ លោកក៏បានដាក់បណ្តឹងចំនួន ៣ ប្រឆាំងនឹងនាយកប្រតិបត្តិរបស់ Facebook គឺលោក Mark Zuckerberg, នាយកប្រតិបត្តិ Jack Dorsey របស់ Twitter និងនាយកប្រតិបត្តិ Google គឺលោក Sundar Pichai ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: