រំភើប! បានប្រើកំពូលស្មាតហ្វូន Free ហើយ មានឱកាសធ្វើរឿងពិសេស 3 ទៀត
អ្នកគាំទ្រទាំងអស់ត្រៀមខ្លួនរួចរាល់ហើយឬនៅ? កំពូលព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកគឺ Huawei Nova3i Star Concert ដែលចូលរួមសុទ្ធសឹងតែកំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា ជាពិសេសអាចសាកល្បងប្រើប្រាស់កំពូលស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ Huawei ទៀតផង។

សម្រាប់ហ្វេនៗដែលបានចូលរួមទាំងអស់នឹងទទួលបានឱកាសពិសេស៣ធានាថារំភើបតែម្ដង៖
១.ឱកាសទទួលបានអាវយឺតយ៉ាងស្រស់ស្អាតពី idol សំណព្វចិត្តរបស់អ្នកផងដែរ
២.ថតរូបជាមួយ idol ក៏ដូចជាកំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា
៣.សាកល្បងប្រើប្រាស់កំពូលស្មាតហ្វូន Huawei Nova3/ Nova 3i ឥតដែនកំណត់ អំឡុងពេលមុនការប្រគំតន្ត្រី
លក្ខខណ្ឌងាយៗអ្នកគាំទ្រមានសំណាងឈ្នះសំបុត្រទស្សនាឥតគិតថ្លៃរាល់ការទិញទូរសព្ទ#Huawei_Nova3i រឺ #Nova3 តាមបណ្ដាហាងធំៗដែលមានផ្លាករបស់ Huawei ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី12 ខែ កញ្ញា។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី 13 ខែ កញ្ញា ខាងមុខនេះ។ កុំភ្លេចឲ្យសោះមកមុនបានអង្គុយមុខ ងាយស្រួលទស្សនា កន្លែងមានកំណត់ ថ្ងៃទី 15 កញ្ញា ម៉ោង6ល្ងាចខាងមុខនេះ នៅស្ទូឌីយោហង្សមាសអ៊ីអនម៉លសែនសុខស៊ីធី នឹងរៀបចំការប្រគំតន្ត្រីដ៏កក្រើកអស្ចារ្យ មួយគឺ Huawei Nova3i Star Concert។ កំពូលតារាជួរមុខដែលត្រៀមខ្លួនអង្រួនឆាកតន្ត្រីទាំងអស់មានដូចជា លោក ខេមរៈ សេរីមន្ត លោក ឆន សុវណ្ណរាជ លោក នីកូ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា វី ឌីណែត។
Huawei Nova3i Star Concert នាំមកជូនផ្ដាច់មុខដោយ #Huawei_Nova 3i និង #Nova3 ដែលជម្រើសសម្រាប់យុវវ័យឡូយឆាយ។
Huawei_nova_3i ពេញចិត្តគ្រប់ចំណុចធានាពេញចិត្តទាំងតម្លៃ ទាំងគុណប្រយោជន៍ទាំងរូបរាងតួកញ្ចក់ចែងចាំងទាក់ទាញដែលមើលទៅដូចគ្រាប់ពេជ្រ ជាពិសេសបំពាក់កាមេរ៉ា4គ្រាប់ (4AI Camera) កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម អេក្រង់ឆកធំ ទំហំ 6.3 អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធន៍ទស្សនាភាពយន្ត និងលេងហ្គេមយ៉ាងពេញចិត្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធន៍លេងហ្គេមដ៏រលូន Huawei ដាក់ឲ្យប្រើនូវ GPU Turbo បង្កើនដំណើរការក្រាហ្វិកឥតទាស់ចិត្ត ដូចជាហ្គេម Pubg Mobile ឬ Rule of Survival បំពាក់ CPU: Chip Kirin 710 មាន RAM 4GB, ROM 128 GB និង ថាមពលថ្ម 3340 mAh ដែលធ្វើឲ្យអ្នកប្រើពីព្រឹកដល់ល្ងាចដោយមិនបារម្ភ។
Huawei_nova3 បំពាក់កាមេរ៉ា 4 (4 AI Camera) មុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព បែប bokeh effect មានផ្ទៃក្រោយព្រាល មុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយនិងមុខជួយការថតសែលហ្វីស្អាតលេចធ្លោ ជាមួយនឹងអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi រួមទាំង CPU: Chip Kirin 970 មាន RAM 6GB, ROM 128 GB បើនិយាយពីកម្លាំងថ្មវិញគឺខ្លាំងទំហំ 3750 mAh ប្រើបានពេញមួយថ្ងៃដោយមិនខ្វល់ពីការសាកថ្មថែមទាំង Fast Charge សាកថ្មលឿនទាន់ចិត្ត Type C៕
ចង់ដឹងថាកំពូលព្រិត្តិការណ៍នេះអស្ចារ្យប៉ុណ្ណាតោះមើលវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=20DvjOmc_JI&feature=youtu.be
ទស្សនាវីដេអូខាងក្រោមទើបដឹងថា Nova3/3i មិនធម្មតានោះទេ៖
https://www.youtube.com/watch?v=3beMEaiCPiY&feature=youtu.be



