ទីក្រុងហូជីមិញនឹងដាក់ពង្រាយក្រុមគ្រូពេទ្យរាប់ពាន់នាក់ ដើម្បីអាចប្រមូលសំណាកឲ្យបាន ១.៣ លានក្នុងមួយថ្ងៃ
- BY
- autoadmin
- July 9, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា ទីក្រុងហូជីមិញនឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២,០០០ នាក់ ដើម្បីប្រមូលសំណាក ១.៣ លានក្នុងមួយថ្ងៃ សម្រាប់ការធ្វើតេស្ដរកជំងឺ COVID-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ នឹងត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។ ឥឡូវនេះទីក្រុងអនុវត្តការធ្វើតេស្តចំនួន ៤០០,០០០ ក្នុងមួយថ្ងៃ ប៉ុន្តែទីក្រុងមិនបានបង្ហាញព័ត៌មានលម្អិតអំពីវិធីដែលខ្លួននឹងយកសំណាកឱ្យបានច្រើនជាងមុន ៣ដង ក្នុងមួយថ្ងៃនោះទេ។

កាលពីថ្ងៃទី២៦ ខែមិថុនា ទីក្រុងបានចាប់ផ្តើមយុទ្ធនាការសាកល្បងដ៏ធំមួយ ដើម្បីប្រមូលសំណាកចំនួន ៥ លាន។ ដំបូងវាបានកំណត់គោលដៅបញ្ចប់ភារកិច្ចក្នុងរយៈពេល ១០ថ្ងៃ ប៉ុន្តែអត្រានៃការយកសំណាកមិនត្រូវបានគេដឹងទេ។ កាលពីថ្ងៃច័ន្ទទីក្រុងបានប្រកាសផ្លាស់ប្តូរវិធីសាស្រ្តសាកល្បង ដោយពន្យល់ថាខ្លួននឹងយកសំណាកពីមនុស្សម្នាក់ពីគ្រួសារមួយ ប្រសិនបើពួកគេមានសមាជិកតិចជាង ៥នាក់ ឬ ២ នាក់ ជាជាងឱ្យគ្រួសារទាំងមូលធ្វើតេស្ដទាំងអស់គ្នាដូចលើកមុន។ យ៉ាងណាក៏ដោយក្នុងតំបន់ដែលស្ថិតនៅក្រោមការចាក់សោរ សមាជិកគ្រួសារទាំងអស់គ្នានឹងត្រូវគេសាកល្បងទាំងអស់គ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






