ខ្មែរណូត

ស្វែងរក

  • PR

    ណាហ្គាវើលដ៍ ផ្តល់ប្រាក់រង្វាន់ជូនដល់អត្តពលិកឈ្នះមេដាយកីឡាទ្វីបអាស៊ី

    BY Khmernote Media September 7, 2018
    ណាហ្គាវើលដ៍ ផ្តល់ប្រាក់រង្វាន់ជូនដល់អត្តពលិកឈ្នះមេដាយកីឡាទ្វីបអាស៊ី

    រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ៖ ដើម្បីអបអរដល់ការបំបែកឯតទគ្គកម្មរបស់ប្រទេសកម្ពុជាក្នុងការដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់រង្វាន់ពិសេសមួយនៅថ្ងៃនេះដើម្បីផ្តល់រង្វាន់ដល់អត្តពលិកកម្ពុជាដែលបានយកមេដាយមកជូនជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលចូលរួមដោយឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មន្ត្រី NOCC អត្តពលិក និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ក្រោមបរិយាកាសដ៏រីករាយបំផុត។

    កីឡាការិនីវិញ្ញាសាជឺជីតស៊ូមេដាយមាស​វ័យ ១៦ ឆ្នាំក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម កញ្ញា ខាន់ ចេសា និងកីឡាករមេដាយមាសវិញ្ញាសាម៉ូតូទឹក Ski Modified លោក សាលី អ៊ូមើត ទទួលបាន ១០.០០០ (មួយម៉ឺន)ដុល្លារអាមេរិកក្នុងម្នាក់ៗពីណាហ្គាវើលដ៍ ។ ហើយណាហ្គាវើលដ៍ ក៏បានផ្តល់ ៣.០០០ (បីពាន់)ដុល្លារអាមេរិកបន្ថែមដល់អ៊ូមើតផងដែរសម្រាប់មេដាយសំរឹទ្ធក្នុងវិញ្ញាសាម៉ូតូទឹក Runabout 1100 Stock ដែលគាត់បានឈ្នះ ។ ណាហ្គាវើលដ៍ ក៏បានផ្តល់ទឹកប្រាក់បន្ថែមចំនួន ១.៥០០ (មួយពាន់ប្រាំរយ)ដុល្លារអាមេរិកដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរសម្រាប់មេដាយទាំង ៣ គ្រឿងដែលអត្តពលិករបស់យើងបានឈ្នះ ។

    នៅក្នុងសុន្ទរកថាក្នុងពិធីប្រគល់រង្វាន់នេះ​ នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍អត្តពលិកជ័យលាភីរបស់យើងពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០១៨ ។ មេដាយមាស ២ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង គឺជាលទ្ធផលល្អបំផុតដែលកម្ពុជាមិនធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី ហើយណាហ្គាវើលដ៍មានមោទនភាពយ៉ាងខ្លាំងផងដែរចំពោះស្នាដៃដ៏ត្រចះត្រចង់របស់អត្តពលិកកម្ពុជាក្នុងការជួយធ្វើឲ្យលេខរៀងកីឡារបស់កម្ពុជាមានចំណាត់ថ្នាក់ល្អជាងមុនក្នុងចំណោមប្រទេស ៤៥ ដែលបានចូលរួមប្រកួត” ។

    លោកបន្តថា “ស្នាដៃនេះ សរបញ្ជាក់ឲ្យឃើញថា ការខឹតខំប្រឹងប្រែងរបស់ NOCC ដោយមានការឧបត្ថម្ភគាំទ្រពីណាហ្គាវើលដ៍ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ពិតជាមានផ្លែផ្កាល្អ ។ ណាហ្គាវើលដ៍ ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះជាមួយគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វិស័យកីឡានៅ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay