សន្និសីទសារព័ត៌មាន ស្ដីអំពី មហោស្រពភាពយន្តថៃ លើកទី3 ឆ្នាំ2018
រាជធានីភ្នំពេញ ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2018 ក្រោយពីបានទទួលការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នៅប្រទេសកម្ពុជា ក្នុងការទស្សនាខ្សែភាពយន្តភាគថៃ ស្ថានទូត តំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជ ទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំមហាស្រព ភាពយន្តថៃ លើកទី3 ឆ្នាំ2018 (Thai Film Festival 2018) នៅកម្ពុជា ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី13 ដល់ 16 ខែកញ្ញា ឆ្នាំ2018 នៅរោងភាពយន្ត Major Platinum Cineplex ស្ថិតនៅ ផ្សារទំនើប Aeon Mall សែនសុខ។

លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអង្គរាជទូតថៃ នៅរាជធានីភ្នំពេញបានថ្លែងក្នុងសន្និសីត សារព័ត៍មាននៅរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថាកម្មវិធី Thai Film Festival 2018 ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងអ្នកផលិតខ្សែរភាពយន្ត និងបណ្តាក្រុមហ៊ុនដែលពាក់ពន្ធ័ ជាមួយវិស័យ ឧស្សាហ៍កម្មភាពយន្ត របស់ប្រទេសកម្ពុជានិងថៃ។ នៅថ្ងៃដំបូង នៃការរៀបចំមហោស្រព ភាពយន្តថៃនេះ និងមានរៀបចំកម្មវិធី “ចាប់ដៃគូរពាណិជ្ជកម្ម” រវាងពាណិជ្ជករថៃ និង កម្ពុជា ដែលជាវេទិការដ៍សំខាន់ ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៃការថត និងការ កាត់តភាពយន្ត ពីអ្នកជំនាញដូចជា : អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្តែងនិងអ្នកដែលមាន ទេពកោសល្យ ក្នុងវិស័យភាពយន្ត មកពីប្រទេសទាំងពីរ។
លោក ជីរ៉ាវុឍ សុវណ្ណាអាត បានបន្តថា ខ្សែរភាពយន្តថៃ ចំនួន 4រឿង ដែលនឹងយកមក ចាក់បញ្ចាំងជូនទស្សនា ដោយឥតគិតថ្លៃ នៅក្នុងរោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារទំនើប Aeon Mall សែនសុខ ដែលអាចផ្ទុកទស្សនិកជន បានចំនួន 266នាក់ ក្នុងមួយ លើក។ រឿងទី1 ដែលនឹងចាក់ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2018 នៅម៉ោង 7ល្ងាច មានចំណងជើង ថា “Memories of New Year ” (អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ) ដែលរឿងនេះ បានសម្តែងរួមគ្នា ដោយតារាសម្ដែង មកពីប្រទេសចំនួន4 ដែលមានដូចជា ប្រទេស កម្ពុជា ថៃ ឡាវ និង មីយ៉ាន់ម៉ា។ រឿងទី២ “Premika Parab” (ខារ៉ាអូខេមរណៈ) ចាក់បញ្ចាំងជូនទស្សនា នៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿងទី3 “Siam square” (ខ្មោចស្រីចាំអាគារ) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2018 ម៉ោង 12ថ្ងៃត្រង់។ និងរឿងទី4 “ Som Pak Sian (E-Sarn Love Story)” (រដឺនខកស្នេហ៍) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2018 ម៉ោង 12ថ្ងៃត្រង់។



សូមជំរាបជូនថា ក្នុងថ្ងៃបើសម្ពោធកម្មវិធីមហោស្រព ភាពយន្តថៃលើកទី 3 នេះ នឹងមាន តារាកិត្តិយសថៃ គឺលោក Chhakrit Yaemnam ដែលជាតួរសម្តែងក្នុងរឿង “Menmories of New Year” និងកញ្ញា Kaimook ដែលជាតួសម្ដែងក្នុងរឿង “Som Pak Sian” ព្រមទាំងមាន សិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ជាច្រើនរូបចូលរួម ជាភ្ញៀវកិត្តិយសដែលកម្មវិធី សម្ពោធនេះ នឹងរៀបចំនៅរោងភាពយន្ត Major Platinum Cineplex ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច ស្ថិតនៅផ្សារទំនើប Aeon Mall សែនសុខ។
