ទុក្ខជាន់ទុក្ខមែន! កូវីដមិនទាន់ស្បើយផង ឥលូវឥណ្ឌាមកជួបគ្រោះរន្ទះបា-ញ់ជាច្រើនកន្លែង ឆ-ក់យកជីវិតមនុស្សប្រមាណ ៧០ នាក់ទៀត
- BY
- autoadmin
- July 12, 2021
ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានរន្ទះបាញ់ជាច្រើន ដែលធ្វើឱ្យមនុស្សជិត ៧០ នាក់ស្លាប់ និងរងរបួសជាច្រើននាក់ នៅក្នុងរដ្ឋឥណ្ឌាចំនួន ៣ គឺរដ្ឋ Uttar Pradesh រដ្ឋ Rajasthan និង Madhya Pradesh ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់នៅ Uttar Pradesh បានកើនឡើងដល់ ៤២ នាក់ គិតត្រឹមថ្ងៃច័ន្ទ ខណៈមនុស្ស ៧ នាក់បានស្លាប់ នៅរដ្ឋ Madhya Pradesh និងយ៉ាងហោចណាស់មនុស្ស ២០ នាក់ផ្សេងទៀត បានស្លាប់នៅ Rajasthan កាលពីថ្ងៃអាទិត្យ។

ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី Narendra Modi ក៏បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់ជនរងគ្រោះទាំងអស់ ដោយបានសរសេរលើបណ្ដាញ Twitter ថា៖«មនុស្សជាច្រើនបានបាត់បង់ជីវិតដោយសាររន្ទះនៅតំបន់ខ្លះនៃរដ្ឋ Rajasthan ។ នេះពិតជាគួរឱ្យសោកស្តាយណាស់។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព»។ ចំណែកមន្ត្រីរបស់រដ្ឋ Rajasthan ក៏នឹងផ្ដល់ជំនួយជាទឹកប្រាក់ជូនគ្រួសារសពផងដែរ ដើម្បីដោះស្រាយលើបុណ្យសព និងបញ្ហាចំពោះមុខនេះ ខណៈរដ្ឋផ្សេងទៀតនៅមិនទាន់មានព័ត៌មានលម្អិតនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGT
- Share This Post:






