ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅអាល្លឺម៉ង់ ពេលនេះបានកើនដល់ ៨០នាក់ និងរាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន
- BY
- autoadmin
- July 16, 2021
គិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៨០ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់មួយបានវាយប្រហារប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ មិនមែនត្រឹមតែប្រទេសអាល្លឺម៉ង់មួយនោះទេ សូម្បីតែប្រទេសបែលហ្ស៊ិកក៏បានរាយការណីពីការស្លាប់យ៉ាងតិច ១១នាក់ នៅពេលដែលតំបន់អឺរ៉ុបភាគខាងលិចបានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកទន្លេចាល់ឡើងបង្កឱ្យមានជាទឹកជំនន់នេះ។

រដ្ឋ Rhineland-Palatinate និង North Rhine-Westphalia របស់ប្រទេសអាល្លឺម៉ង់រងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែប្រទេសបែលហ្ស៊ិក និងហូឡង់ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ហើយទឹកជំនន់បានបន្ដវាយប្រហារដល់ប្រទេសលុចសំបួ និងស្វីស។ អាជ្ញាធរបាននិយាយថា នៅក្នុងស្រុក Ahrweiler មានមនុស្សរាប់រយនាក់បានបាត់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា បណ្តាញទូរស័ព្ទចល័តត្រូវបានបញ្ឈប់សកម្មភាព ដែលធ្វើឱ្យការទាក់ទងមានភាពពិបាក។
នៅភូមិ Schuld ដែលប្រជាជន ៧០០ នាក់ ក៏ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ខណៈប៉ូលីស ទាហាន និងបុគ្គលិកសេវាកម្ម ប្រហែលជា ១៥,០០០ នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុដើម្បីជួយស្វែងរក និងជួយសង្គ្រោះ ខណៈឧទ្ធម្ភាគចក្រព្យាយាមចុះយកអ្នកដែលជាប់គាំងពីលើដំបូល ហើយរថក្រោះបានកាយសម្អាតផ្លូវ ដែលត្រូវបានដើមឈើបាក់លើ និងកម្ទេចបាកបែកផ្សេងៗ៕
🌧 La crue de la Vesdre atteint une ampleur dramatique à Verviers dans l’est de la Belgique ce matin ! Certaines rues sont noyées sous près de 2 mètres d’eau ! (© Katia Bogaert) pic.twitter.com/yDGNgflP1y
— Météo Express (@MeteoExpress) July 15, 2021


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






