ប្រទេសហ្វីលីពីនបានរាយការណ៍ពីករណីជំងឺកូវីដ១៩ បំប្លែងខ្លួន Delta ជាលើកដំបូងបំផុតរបស់ខ្លួន
- BY
- autoadmin
- July 16, 2021
ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះបាននិយាយថា ប្រទេសខ្លួនបានកត់ត្រាករណីដំបូងនៃជំងឺ COVID-19 បំប្លែងខ្លួនដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា ឬហៅថា Delta ។ លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សន្និសីទកាសែតថា ក្នុងចំណោមករណីជំងឺ COVID-19 វ៉ា់រ្យ៉ង់ Delta ទាំង ១៦ ករណី ដែលត្រូវបានរកឃើញ មានករណីចំនួន ១១ ជាការរកឃើញនៅក្នុងសហគមន៍។

អាជ្ញាធរហ្វីលីពីនបានខិតខំយ៉ាងខ្លាំងដើម្បីព្យាយាម និងបញ្ឈប់ការរីករាលដាលរបស់វ៉ារ្យ៉ង Delta នៅក្នុងសហគមន៍របស់ខ្លួន បន្ទាប់ពីវាបានបង្កឱ្យមានការកើនឡើងនៃការឆ្លងរាលដាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ វ៉ារ្យ៉ង់ Delta នេះត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយវាគឺកត្តាដែលធ្វើឱ្យប្រទេសជិតខាងរួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងមានសន្ទុះនៃការឆ្លងយ៉ាងគួរឱ្យព្រួយបារម្ភបំផុត៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






