អន្តរជាតិ

ប្រទេសថៃហាមឃាត់លើការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេស ហើយអ្នកល្មើសអាចជាប់ពន្ធនាគារ ២ឆ្នាំ ឬពិន័យជាប្រាក់ ១,២០០ ដុល្លារ ឬទាំងពីរ

BY
autoadmin
July 17, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ មុននេះបន្ដិចបានរាយការណ៍ថា ប្រទេសថៃបានដាក់បម្រាមទូទាំងប្រទេសលើការប្រមូលផ្តុំជាសាធារណៈ និងកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើសកម្មភាពរបស់មនុស្ស ខណៈដែលចំនួនករណីថ្មី និងអ្នកស្លាប់ដោយសារជំងឺ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ បានកើនដល់កម្រិតកំពូលថ្មីមួយ ទោះបីជាមានការបិទខ្ទប់មួយផ្នែកនៅទីក្រុងបាងកក និងខេត្តចំនួន ៩ ផ្សេងទៀតនៅសប្តាហ៍នេះក៏ដោយ។

នៅថ្ងៃសៅរ៍នេះផ្ទាល់ ប្រទេសថៃមានករណីជំងឺ COVID-19 ថ្មីចំនួន ១០,០៨២ ករណី និងមានអ្នកស្លាប់បន្ថែមចំនួន ១៤១ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៣៩១​,៩៨៩ ករណី និងអ្នកស្លាប់សរុបចំនួន ៣,២៤០ ករណី។ សេចក្ដីជូនដំណឹងមួយនៅលើ Royal Gazette ចេញផ្សាយជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រ បានឱ្យដឹងថា ការហាមប្រាមការប្រមូលផ្តុំជាសាធារណៈត្រូវបានដាក់ចេញ ដោយមានការពិន័យឱ្យជាប់ពន្ធនារគាជាអតិបរមាចំនួន ២ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៤០,០០០ បាត (១,២១៩.៨៨ ដុល្លារ) ឬទាំងពីរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: