កីឡា

អតីតមិត្តរួមក្រុមរបស់ Ronaldo ព្រមាន Ronaldo ធ្វើយ៉ាងមិចរក 40 គ្រាប់ឲ្យបាននៅក្នុងរដូវកាលនេះ

BY
Khmernote Media
September 10, 2018

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានកីឡាករ Raul Albiol ដែលជាអតីតមិត្តរួមក្រុមរបស់គេកាលនៅ Real Madrid ព្រមានឲ្យ Ronaldo ខិតខំប្រឹងប្រែងធ្វើយ៉ាងមិចរកឲ្យបាន 40 គ្រាប់នៅឯអ៊ីតាលីក្នុងរដូវកាលថ្មីនេះ។

នៅក្នុងការចាប់ផ្ដើមថ្មីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅឯក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់ស្វែងរកគ្រាប់ដំបូងនៅឯលីគកំពូល Italia Serie A នៅឡើយទេ។ នៅក្នុងរយៈពេល 8 រដូវកាលចុងក្រោយនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនដែលសុតបញ្ចូលទីក្រោម 40 គ្រាប់ទេ ដោយក្នុងនោះមាន 6 រដូវកាលដែល Ronaldo សុតបញ្ចូលទីលើសពី 50 គ្រាប់។

នៅឯក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់បង្ហាញទំរង់លេងល្អដូចកាលនៅ Real Madrid នៅឡើយទេ ដែលជាហេតុធ្វើឲ្យ Ronaldo មិនទាន់មានឱកាសសុតបញ្ចូលទី។ ខ្សែការពារ Raul Albiol ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo កាលនៅ Real Madrid ដែលពេលនេះគឺជាកីឡាកររបស់ Napoli នោះរំពឹងទុកថា Ronaldo នឹងធ្វើបានល្អឡើយវិញ ហើយព្រមាន Ronaldo ឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងមិចរកឲ្យបាន 40 គ្រាប់នៅក្នុងក្លឹប Juventus ក្នុងរដូវកាលនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: